Breaking៖ កងទ័ពលីបង់ ត្រៀមបង្ហាញផែនការផ្តាច់មុខលើអាវុធនៅសប្ដាហ៍ក្រោយ!

កាលពីថ្ងៃទី២៦ សីហា នាយករដ្ឋមន្ត្រីលីបង់ លោក ណាវ៉ាហ្វ សាឡាម បាននិយាយថាកងទ័ពលីបង់នឹងដាក់ស្នើផែនការមួយដល់រដ្ឋាភិបាលនៅសប្ដាហ៍ក្រោយ ក្នុងគោលបំណងធានាឲ្យរដ្ឋមានអំណាចផ្តាច់មុខលើសព្វាវុធ។
ប្រភពពីសារព័ត៌មានReuters។

ក្នុងកិច្ចជួបជាមួយ Tom Barrack ប្រេសិតអាមេរិក និងគណៈប្រតិភូរបស់គាត់ លោក សាឡាម បានបញ្ជាក់ថា “ដំណើរនៃសិទ្ធិអំណាចផ្តាច់មុខរបស់រដ្ឋលើសព្វាវុធ ការពង្រីកអំណាច និងផ្តាច់មុខលើសង្គ្រាម និងសន្តិភាព បានចាប់ផ្តើមរួចហើយ។

ការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងថា កិច្ចពិភាក្សាជាមួយគណៈប្រតិភូអាមេរិកផ្តោតលើស្ថានភាពក្នុងស្រុក និងលទ្ធផលនៃដំណើរទស្សនកិច្ចក្នុងតំបន់។ សហរដ្ឋអាមេរិកបានអះអាងថានឹងបន្តគាំទ្រដល់កងទ័ពលីបង់ ហើយបានលើកសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការរឹតបន្តឹងអាវុធ ក៏ដូចជាកំណែទម្រង់ហិរញ្ញវត្ថុ និងធនាគារ។

កាលពីថ្ងៃទី 5 សីហា រដ្ឋាភិបាលលីបង់បានអនុម័តផែនការបង្រួបបង្រួមសព្វាវុធទាំងអស់នៅក្រោមការគ្រប់គ្រងរដ្ឋ ហើយប្រគល់ភារកិច្ចឱ្យកងទ័ពរៀបចំផែនការអនុវត្តមុនចុងឆ្នាំ 2025។ ទោះជាយ៉ាងណា ក្រុម Hezbollah បានច្រានចោល ដោយហៅថាជាអំពើបាបធ្ងន់ធ្ងរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version