Breaking៖ ទ័ពថៃអះអាងថា គ្រាប់មីនដែលផ្ទុះ បណ្ដាលឱ្យទាហានថៃរបួស ជាមីនថ្មី ប្រភេទPMN-2!

អ្នកនាំពាក្យកងទ័ពថៃ លោក Maj Gen Winthai Suvaree នៅថ្ងៃទី២៨.០៨.២០២៥ បាននិយាយថា កងទ័ពថៃ មានភស្តុតាង(វីដេអូ)ច្បាស់ៗដែលអាចបញ្ជាក់ថា គ្រាប់មីន PMN-2 របស់កម្ពុជា បានដាំថ្មីនិងផ្ទុះធ្វើឱ្យទាហានថៃរបួស នៅតំបន់ប្រាសាទតាក្របី។

ប្រភពពីkhaosod។

អ្នកនាំពាក្យរូននេះ ក៏បានជំរុញឱ្យកម្ពុជាបញ្ឈប់ការបដិសេធ និងគោរពវិន័យអន្តរជាតិទៀតផង។

សូមជម្រាបថា កាលពីរសៀលទី២៧.០៨.២០២៥ ក្រុមទាហានថៃ បានជាន់មីន នៅតំបន់ប្រាសាទតាក្របី បណ្ដាលឱ្យ របួសចំនួន៣នាក់។

ទី១៖ លោក Private Adisorn Pomklang ប្រចាំកងពលទី៣ នៃកងពលតូចថ្មើរជើងលេខ២២១ របួសដាច់ជើង(ធ្ងន់)។

២៖ លោក ណាត់ថាប៉ុង ស៊ីឈីន ប្រចាំកងពលទី៣ នៃកងពលតូចថ្មើរជើងលេខ២២១ របួស(ស្រាល)។

និងទី៣៖ លោក ឋានថាត់ តាអុករថុក ប្រចាំកងពលទី៣ នៃកងពលតូចថ្មើរជើងលេខ២២១ របួស(ស្រាល)។

គួរំលឹកផងដែរថា ការជាន់មីនពីសំណាក់ទាហានថៃ នៅក្បែរព្រំដែនជាមួយកម្ពុជា ក្នុងរយៈពេលជាង១ខែនេះ គឺមាន៥ករណីហើយ!។
ទី១៖ នៅថ្ងៃទី១៦ កក្កដា ២០២៥។
២៖ នៅថ្ងៃទី២៣ កក្កដា ២០២៥។
៣៖ នៅថ្ងៃទី៩ សីហា ២០២៥ ពោលគឺ៣ករណីនេះ បណ្ដាលឱ្យទាហានថៃ ចំនួន១១នាក់របួសធ្ងន់។
៤៖ នៅថ្ងៃទី១២.០៨.២០២៥ របួសធ្ងន់ម្នាក់។
និងទី៥៖ នៅថ្ងៃទី២៧.០៨.២០២៥ របួសធ្ងន់ស្រាល ៣នាក់ទៀត។

-ពាក់ព័ន្ធការផ្ទុះមីននេះដែរ ក្រសួងការបរទេសថៃ បានចេញសេចក្តីថ្លែងការណ៍ ដោយចោទប្រកាន់មកលើកម្ពុជាថា បានដាក់មីនថ្មី និងរំលោភអនុសញ្ញាអូតាវ៉ា។
-យ៉ាងណាក្ដីការចោទប្រកាន់នេះ ត្រូវបានកម្ពុជា បដិសេធចោល ដោយថា ជាការចោទប្រកាន់ ទាំងពុំបានស៊ើបអង្កេតឱ្យច្បាស់លាស់ពីសំណាក់បរទេស និយាយជារួម ភាគីថៃ សន្និដ្ឋានខ្លួនឯង ចោទប្រកាន់មកលើកម្ពុជា ដោយខ្លួនឯង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version