Breaking៖ ប៉ូឡូញនិងសម្ព័ន្ធមិត្ត ធ្វើប្រតិបត្តិការតាមអាកាសភ្លាមៗ បន្ទាប់ពីរុស្ស៊ីវាយប្រហារលើអ៊ុយក្រែនជិតព្រំដែនរបស់ខ្លួន!

ប៉ូឡូញ បានប្រកាសប្រតិបត្តិការតាមអាកាសភ្លាមៗកាលពីព្រឹកថ្ងៃអាទិត្យ (ទី៧ ខែកញ្ញា) បន្ទាប់ពីរុស្ស៊ីបាញ់ប្រហារតាមអាកាសលើទឹកដីអ៊ុយក្រែនជិតព្រំដែនប៉ូឡូញ។
ប្រភពពីសារព័ត៌មានAnadolu Agency។

បញ្ជាការកងកម្លាំងប្រដាប់អាវុធប៉ូឡូញបានប្រកាសតាមបណ្តាញ X ថា យន្តហោះប៉ូឡូញ និងសម្ព័ន្ធមិត្តកំពុងប្រតិបត្តិការនៅក្នុងដែនអាកាសរបស់យើង ខណៈពេលដែលប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធឈ្លបយកការណ៍ត្រូវបាននាំទៅដល់ស្ថានភាពត្រៀមខ្ពស់បំផុត។
មន្ត្រីអ៊ុយក្រែនបានអះអាងថា ការវាយប្រហាររបស់រុស្ស៊ីក្នុងយប់មុនបានធ្វើឲ្យមនុស្ស៨នាក់រងរបួស នៅក្បែរទីក្រុង Kyiv។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានថ្កោសលើការវាយប្រហារលើទីក្រុងរដ្ឋធានីអ៊ុយក្រែន ដោយហៅវាថា ជាការស្ទាក់ស្ទើរ និងការប៉ុនប៉ងដើម្បីផ្គាប់ចិត្ត Vladimir Putin គឺមិនមានប្រសិទ្ធភាព។ លោកបានអំពាវនាវឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបចូលរួមចាត់វិធានការរឹងមាំជាងនេះ ដើម្បីបង្ខំឲ្យរុស្ស៊ីយល់ព្រមលើបទឈប់បាញ់។
ការវាយប្រហារថ្មីរបស់រុស្ស៊ី និងការឆ្លើយតបរបស់ប៉ូឡូញកើតឡើងក្នុងបរិបទដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងព្យាយាមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលបានបន្តអស់ជាងពីរឆ្នាំមកហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version