Breaking៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៤៣នាក់ទៀត!

កាលពីថ្ងៃអាទិត្យ ទី៧ខែកញ្ញា អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់ជនប៉ាឡេស្ទីន៤៣នាក់ដែលភាគច្រើនជាជនភៀសខ្លួន និងកុមារ។
ប្រភពពីសារព័ត៌មានAnadolu Agency។

ក្រុម ការពារ ជន ស៊ីវិល បានរកឃើញសាកសព ១០ នាក់ ពីគំនរបាក់បែកបន្ទាប់ពីការវាយប្រហារនៅតំបន់ផ្សេងៗ។ បុគ្គលិកពេទ្យបានបញ្ជាក់ថា កុមារ នាក់ និងមនុស្សពេញវ័យ ២ នាក់ទៀតត្រូវបានសម្លាប់ នៅពេលគ្រាប់បែកអ៊ីស្រាអែលប៉ះពាល់លើតង់ជម្រកជនភៀសខ្លួនក្នុងសង្កាត់ al-Rimal ភាគខាងលិចទីក្រុង Gaza។

នៅក្នុងសង្កាត់ Sheikh Radwan, ការវាយប្រហារលើអគារ al-Ghazali បានសម្លាប់ជនប៉ាឡេស្ទីន ៤ នាក់ និងបណ្តាលឱ្យអ្នកដទៃរងរបួស។ ផ្ទះមួយក្នុងតំបន់ដូចគ្នានេះក៏ត្រូវបានផ្លោងបំផ្លាញ បណ្តាលឲ្យមនុស្ស ៣ នាក់ ស្លាប់។

នៅសាលា al-Farabi ជាកន្លែងជ្រកកោនជនស៊ីវិល ក៏ត្រូវបានវាយប្រហារ បណ្តាលឲ្យមនុស្ស ៨ នាក់ ស្លាប់ និងមួយចំនួនទៀតរងរបួស។ នៅសង្កាត់ Al-Daraj, មានមនុស្ស ៥ នាក់ រួមទាំងស្ត្រីម្នាក់ បានបាត់បង់ជីវិត។

សាក្សីបានប្រាប់ Anadolu ថា កងទ័ពអ៊ីស្រាអែលបានបំផ្លាញ វិហារអ៊ីស្លាមមួយ និងអគារ ក្លឹប Al Jazira ដែលកំពុងផ្តល់ជម្រកដល់ប្រជាជនរាប់ពាន់នាក់។

អគារ Al-Ruya ខ្ពស់ ៧ ជាន់ ដែលមានផ្ទះល្វែងជាង ៣០ ត្រង់ភាគខាងលិចទីក្រុង Gaza ក៏ត្រូវបានវាយប្រហារបំផ្លាញ។ នៅទីក្រុង Deir al-Balah, កុមារម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើវិហារមួយ។ មន្ទីរពេទ្យ Al-Awdah បញ្ជាក់ថា ការវាយប្រហារលើជំរុំជនភៀសខ្លួន Nuseirat បានសម្លាប់មនុស្ស ៥ នាក់ រួមទាំងក្មេងស្រីវ័យក្មេងម្នាក់ និងបង្ករបួស ១៥ នាក់។

ក្នុងខេត្ត Khan Younis, យន្តហោះគ្មានមនុស្សបើកអ៊ីស្រាអែលបានសម្លាប់ជនស៊ីវិលម្នាក់នៅ Qarara។ នៅទីក្រុង Gaza មនុស្ស ២ នាក់ ត្រូវបានសម្លាប់នៅក្នុងតង់ជម្រកជនភៀសខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version