Breaking៖ វេណេស៊ុយអេឡា បដិសេធការអះអាងរបស់អាមេរិក ពាក់ព័ន្ធនឹងការវាយប្រហារទូកសម្លាប់ទាហានជើងទឹក!

កាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែកញ្ញា លោកDiosdado Cabello រដ្ឋមន្ត្រីមហាផ្ទៃវេណេស៊ុយអេឡា បានបដិសេធការអះអាងរបស់អាមេរិក ដែលថាមនុស្ស ១១ នាក់ដែលត្រូវបានសម្លាប់ក្នុង ការវាយប្រហារទូកនៅសមុទ្រ Caribbean សប្តាហ៍មុនជាសមាជិកក្រុមជួញដូរគ្រឿងញៀន Tren de Aragua
ប្រភពពីសារព័ត៌មានAnadu Agency។

លោក Cabello បញ្ជាក់ថា ការស៊ើបអង្កេតក្នុងប្រទេសបង្ហាញថា ជនរងគ្រោះគឺជាពលរដ្ឋធម្មតា មិនមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋ ឬទំនិញញៀនឡើយ។
គ្មាននរណាម្នាក់ជាអ្នកជួញដូរគ្រឿងញៀន គ្មាននរណាម្នាក់មកពី Tren de Aragua ទេ។ ឃាតកម្មនេះបានប្រព្រឹត្តលើពលរដ្ឋរបស់យើង។

ប្រធានាធិបតីអាមេរិក Donald Trump ពេលមុនបាននិយាយថា ទូកនេះដំណើរការដោយក្រុម Tren de Aragua ហើយកំពុងដឹកគ្រឿងញៀនទៅកាន់សហរដ្ឋអាមេរិក។ ទោះយ៉ាងណា លោក Cabello បានហៅការអះអាងនេះថា ជាភូតកុហកដ៏ធំសម្បើម។

ស្ថានភាពតានតឹង យោធាអាមេរិកបានបញ្ជូន នាវាចម្បាំងជាមួយកាំជ្រួច និងនាវាមុជទឹកនុយក្លេអែរផ្សេងៗ ទៅតំបន់ការ៉ាប៊ីន ក្បែរឆ្នេរសមុទ្រវេណេស៊ុយអេឡា។ ក៏ដូចជាកងយន្តហោះចម្បាំង F-35 ចំនួន 10 គ្រឿង ត្រូវបានផ្ញើទៅមូលដ្ឋានអាកាសនៅព័រតូរីកូ ដោយមានគោលបំណងបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងក្រុមជួញដូរគ្រឿងញៀន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version