Breaking៖ លោក Maduro អះអាងថាអាមេរិកពាក់ព័ន្ធនឹងការវាយប្រហារលើទូកវ៉េណេស៊ុយអេឡា!

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានចោទអាមេរិកថាធ្វើប្រតិបត្តិការយោធាលើទូកវ៉េណេស៊ុយអេឡា ថ្មីៗនេះ គឺជាការឈ្លានពានយោធា។
ប្រភពពីសារព័ត៌មាន Reuters។

ក្នុងសន្និសីទសារព័ត៌មានដែលមានការចូលរួមដោយមេទ័ពកំពូល និងក្រុមមន្ត្រីជាន់ខ្ពស់ លោក Maduro បានលើកឡើងថានេះមិនមែនជាបញ្ហាតានតឹងឡើយ។ វាគឺជាការឈ្លានពានគ្រប់ទម្រង់ ដូចជាការដាក់ទណ្ឌកម្មតាមតុលាការ ការឈ្លានពានផ្នែកនយោបាយ ការគំរាមកំហែងប្រចាំថ្ងៃ ការឈ្លានពានផ្នែកការទូត និងសកម្មភាពយោធាដែលកើតឡើងជាបន្តបន្ទាប់។

សេចក្ដីថ្លែងការណ៍របស់លោក ត្រូវបានចេញបន្ទាប់ពីកងទ័ពអាមេរិកនៅក្នុងតំបន់ Caribbean បានធ្វើប្រតិបត្តិការចាប់ទូកមួយរបស់វ៉េណេស៊ុយអេឡា ដែលត្រូវបានចោទប្រកាន់ថាដឹកជញ្ជូនគ្រឿងញៀន។ ក្នុងអំឡុងពេលនោះ មានមនុស្សមួយចំនួនត្រូវបានសម្លាប់។

រដ្ឋបាលអាមេរិកក្រោមដឹកនាំរបស់លោក Donald Trump បានពង្រឹងវត្តមានយោធានៅតំបន់ ដោយអះអាងថាមានគោលបំណងបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀន។ ទោះជាយ៉ាងណា រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានបដិសេធថា អ្នកដែលស្លាប់មិនមែនជាសមាជិកក្រុមអន្ធពាល Tren de Aragua យ៉ាងដែលអាមេរិកចោទប្រកាន់ឡើយ។

លោក Maduro បានបន្ថែមថា៖ “ការប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលអាមេរិក ត្រូវបានបោះបង់។ ពួកគេជាអ្នកបិទទ្វារទំនាក់ទំនងដោយខ្លួនឯង តាមរយៈការគំរាមកំហែង និងសេណារីយូបំផ្លាញប្រឆាំងយើង”។

វ៉េណេស៊ុយអេឡា បច្ចុប្បន្នកំពុងដាក់កងទ័ពរាប់ម៉ឺននាក់នៅតាមព្រំដែន និងតំបន់ច្បាប់ ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន និងការឈ្លានពានបរទេស៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version