Breaking៖ Tyler Robinson បង្ហាញខ្លួនជាលើកដំបូងនៅតុលាការរដ្ឋUtah ខណៈព្រះរាជអាជ្ញាកំពុងស្វែងរកការកាត់ទោសប្រហារជីវិត!

កាលពីថ្ងៃ16 ខែកញ្ញា ឆ្នាំ2025 Tyler Robinson អាយុ 22 ឆ្នាំ ដែលជាជនសង្ស័យក្នុងករណីឃាតកម្ម លោក Charlie Kirk សកម្មជនអភិរក្សនិយម បានបង្ហាញខ្លួនជាលើកដំបូងនៅតុលាការរដ្ឋ Utah។ ព្រះរាជអាជ្ញាបានបញ្ជាក់ថា ពួកគេនឹងស្វែងរកការកាត់ទោសប្រហារជីវិត។
ប្រភពពីសារព័ត៌មានBBC។

Robinson ត្រូវបានចោទប្រកាន់ចំនួន 7 ករណី រួមទាំង “ការសម្លាប់ដោយមានគម្រោងជាមុន” និង “ការរំខានសាក្សី”។ ក្នុងពេលបង្ហាញខ្លួន គាត់ពាក់អាវកាក់ពិសេសប្រឆាំងការធ្វើបាបខ្លួនឯង ហើយមិនបានចូលបំភ្លឺចំពោះការចោទប្រកាន់ណាមួយទេ។

មេធាវីរដ្ឋ Utah បានបង្ហាញភស្តុតាងសំខាន់ៗ រួមមានសារ និងកំណត់ត្រាដែល Robinson ទុកសម្រាប់មិត្តរួមបន្ទប់កែភេទ ដែលគាត់មានទំនាក់ទំនងជាមួយ។ ក្នុងកំណត់ត្រា គាត់បានសរសេរថា មាន “ឱកាសដើម្បីយក Kirk ចេញ”។ សារមួយផ្សេងទៀតបញ្ជាក់ថា គាត់ “សង្ឃឹមថានឹងរក្សាការសម្ងាត់នេះរហូតដល់ស្លាប់ដោយអាយុចាស់”។ ពួកអាជ្ញាធរចោទប្រកាន់ថា Robinson ប្រើកាំភ្លើងដែលជាកម្មសិទ្ធិរបស់ជីតារបស់គាត់ ក្នុងការបាញ់សម្លាប់ Kirk។

Charlie Kirk អាយុ 31 ឆ្នាំ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី 10 កញ្ញា។ ព្រះរាជអាជ្ញាបានអះអាងថា គាត់ត្រូវបានកំណត់គោលដៅដោយសារទស្សនៈនយោបាយ។

ការបង្ហាញខ្លួនដំបូងនេះ គ្រាន់តែជាការចាប់ផ្តើមនៃដំណើរការផ្លូវច្បាប់ដ៏វែង។ ការស៊ើបអង្កេតនៅតែបន្ត ហើយអាចចំណាយពេលជាច្រើនសប្តាហ៍ ឬខែ មុនពេលដល់ដំណាក់កាលកាត់ទោស។ ដោយសារភាពល្បីល្បាញរបស់ Kirk ករណីនេះកំពុងទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសាធារណជន និងអាជ្ញាធរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version