Breaking៖ ក្រសួងការពារជាតិ ព្រមានអំពីការបោកប្រាស់តាមរយៈQR Code នៅលើបណ្ដាញសង្គម!

(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានចេញសេចក្តីជូនដំណឹង ដើម្បីព្រមានសាធារណជនអំពី គណនីក្លែងក្លាយនៅលើបណ្ដាញសង្គម ដែលកំពុងឆ្លៀតឱកាសបង្កើតការបោកប្រាស់តាមរយៈ QR Code។

តាមរបាយការណ៍ ជនក្លែងក្លាយបានប្រើរូបភាពក្លែងក្លាយនៃអ្នករងគ្រោះ ឬព្រឹត្តិការណ៍ ដើម្បីបង្កើតការសង្វេគ និងបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋស្កេន QR Code បន្ទាប់មកផ្ញើប្រាក់។ អំពើបោកប្រាស់នេះត្រូវបានគេចាត់ទុកថាជាការឆ្លៀតឱកាសលើសេចក្តីមេត្តាករុណារបស់សង្គម។

ក្រសួងការពារជាតិ បានអំពាវនាវយ៉ាងតឹងរ៉ឹងទៅកាន់ អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ឱ្យប្រុងប្រយ័ត្ន និងមិនជឿ ឬធ្វើការស្កេន QR Code ពីគណនី ឬប្រភពដែលគ្មានភាពច្បាស់លាស់។

ស្ថាប័នរដ្ឋាភិបាលបានបញ្ជាក់ថា ពួកបោកប្រាស់ទាំងនេះ គ្រាន់តែមានបំណងលួចប្រាក់ពីប្រជាពលរដ្ឋ ហើយសូមសាធារណជនជួយចែករំលែកព័ត៌មានដើម្បីការពារកុំឲ្យមានអ្នករងគ្រោះបន្ថែម។

ក្រសួងការពារជាតិ សូមអរគុណចំពោះការសហការរបស់បងប្អូនប្រជាពលរដ្ឋ និងអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់បណ្ដាញសង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version