Breaking៖ ដ្រូនខ្នាតធំរបស់ថៃ ហោះចូលមកភូមិព្រៃចាន់ កន្លែងពលរដ្ឋរារាំងថៃមិនឲ្យរាយបន្លាលួសលើដីខ្មែរ!

(បន្ទាយមានជ័យ)៖ នៅភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឲ្យដឹងថាម៉ោងជាង៣រសៀលថ្ងៃទី១៨ ខែកញ្ញា ដ្រូនខ្នាតធំរបស់ថៃ ហោះចូលមកភូមិព្រៃចាន់ ដែលជាកន្លែងប្រជាពលរដ្ឋប្រមូលផ្តុំរារាំងថៃមិនអោយរាយបន្លាលួសលើដីខ្មែរ។

ភូមិព្រៃចាន់ គឺជាទីកន្លែងដែលកងទ័ពថៃ និងកម្លាំងប៉ូលិសរបស់ថៃ បានប្រើប្រាស់បាញ់ឧស្ម័នបង្ហូរទឹកភ្នែក មកលើប្រជាពលរដ្ឋកម្ពុជា ដោយមានទាំងកាំភ្លើងផ្សែង និងបាញ់ជំពាម បង្កឲ្យរងរបួស២៨អង្គនាក់ បន្ទាប់ពីពលរដ្ឋខ្មែរ និងព្រះសង្ឃបានរារាំងមិនឱ្យទាហានថៃ មករាយបន្លាលួសព័ទ្ធយកដីខ្មែរ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version