Breaking៖ UNIFIL ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់!

កាលពីថ្ងៃសុក្រទី១៩ខែកញ្ញា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) បានថ្កោលទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ថាជាការរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខលេខ 1701 និងព្រមានថាពួកគេបានធ្វើឱ្យស្ថិរភាពក្នុងតំបន់ប្រឈមនឹងហានិភ័យ។

ប្រភពពីសារព័ត៌មានAANews។

សេចក្តីថ្លែងការណ៍របស់ UNIFIL បាននិយាយថា ការវាយប្រហារកាលពីយប់មិញដោយអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់គឺជាការរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ 1701 ហើយធ្វើឱ្យស្ថេរភាពផុយស្រួយដែលត្រូវបានសាងសង់តាំងពីខែវិច្ឆិកាឆ្នាំមុនមានហានិភ័យ។ដោយបន្ថែមថាពួកគេបានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ជនស៊ីវិលបន្ថែមទៀត។

កម្លាំងរក្សាសន្តិភាព បានបន្តថាខ្លួនបន្តគាំទ្រភាគីទាំងពីរក្នុងការអនុវត្តដំណោះស្រាយលេខ១៧០១។
សេចក្តីថ្លែងការណ៍បាននិយាយថា “UNIFIL និងកងទ័ពលីបង់នៅការពារជារៀងរាល់ថ្ងៃ ដោយធ្វើការដើម្បីស្តារស្ថេរភាពនៅភាគខាងត្បូង និងតាមខ្សែបន្ទាត់ពណ៌ខៀវ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version