(ភ្នំពេញ)៖ កម្លាំងទ័ពពិសេសជាង៩០នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់កាវតាន ប្រទេសចិន ដើម្បីចូលរួមក្នុងសមយុទ្ធ សន្តិភាពមិត្តភាព២០២៣ AMAN YOUYI ២០២៣។
ក្រសួងការពារជាតិបានប្រកាសថាៈ កម្ពុជាបញ្ជូនកងទ័ពពិសេស និងមួយផ្នែករបស់បញ្ជាការដ្ឋាន កងពលតូចលេខ៧០ នៃកងទ័ពជើងគោក កងយោគភូមិខេរភូមិន្ទ ប្រមាណ៩២នាក់ រួមនឹងសម្ភារ បរិក្ខារ យោធា ទៅតំបន់កាវតាន ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង ប្រទេសចិន ដើម្បីចូលរួមសមយុទ្ធ“សន្តិភាពមិត្តភាព២០២៣” អាមែនយូយី២០២៣“AMAN YOUYI 2023″។
ក្រោមប្រធានបទ“ប្រតិបត្តិការយោធាចម្រុះ លើការប្រឆាំងភេរវកម្មនិងការថែរក្សាសន្តិសុខលម្ហសមុទ្រ” ដែលមានរយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ដែលសមយុទ្ធរួមនេះដែរ រៀបចំធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិន និងមានការចូលរួមតំណាងអង្គការសហប្រជាជាតិ និងកងទ័ពកម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ វៀតណាម និងចិន។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ បានថ្លែងថា នេះគឺជាមោទនភាពណាស់ ហើយក៏ជាមុខមាត់សម្រាប់ប្រជាជនកម្ពុជាដែលកងយោធពលខេមរភូមិន្ទយើង ត្រូវបានមិត្តចិនអញ្ជើញឱ្យចូលរួម ក្នុងសមយុទ្ធពហុសាសន៍រួមគ្នាដ៏មានសារសំខាន់មិត្តភាពសន្តិភាព២០២៣ ។
នាយឧត្តមសេនីយ៍បានបន្តថា នេះមិនមែនជាលើកទីមួយទេ ដែលកងយោធពលខេមរភូមិន្ទ បានចេញទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍ ដែលមានបណ្ដាប្រទេសជាច្រើនចូលរួម៕