Breaking៖ លោកត្រាំ មិនអនុញ្ញាតឱ្យអ៊ីស្រាអែលបញ្ចូលតំបន់ West Bank ទៅក្នុងទឹកដីរបស់ខ្លួនឡើយ!

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែកញ្ញា ថាលោកនឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែលធ្វើការបញ្ចូលតំបន់ West Bank ទៅក្នុងទឹកដីរបស់ខ្លួនឡើយ។
ប្រភពពីសារព័ត៌មាន AANews។

ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងការិយាល័យ Oval Office ខណៈដែលលោក Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ។ ក្នុងឱកាសនោះ លោកបានបញ្ជាក់ថា ខ្ញុំនឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែលបញ្ចូលតំបន់ West Bank ទេ។ វាគ្រប់គ្រាន់ហើយ។ ដល់ពេលត្រូវបញ្ឈប់ឥឡូវនេះ។

លោក Trump បានបន្ថែមថា មុនពេលចេញសេចក្តីថ្លែងការណ៍នេះ លោកទើបតែទូរស័ព្ទជជែកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅតំបន់ Gaza Strip។

ស្ថានភាពនៅ West Bank នៅតែមានភាពតានតឹងខ្លាំងចាប់តាំងពីខែតុលា ឆ្នាំ 2023 មក។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន មានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 1,044 នាក់ត្រូវបានសម្លាប់ និងជាង 10,000 នាក់រងរបួស ដោយកងកម្លាំងអ៊ីស្រាអែល និងអ្នកតាំងទីលំនៅខុសច្បាប់។

ជាការចងក្រងនឹងបញ្ហានេះ កាលពីខែកក្កដាកន្លងទៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានចេញសេចក្តីប្រកាសថា ការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីនគឺខុសច្បាប់តាមច្បាប់អន្តរជាតិ ហើយបានអំពាវនាវឱ្យបញ្ចប់នូវការតាំងទីលំនៅនៅ West Bank និង East Jerusalem ទាំងអស់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version