Breaking៖ លោកយ៉ាហ៊ូ បដិសេធការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ខណៈអ្នកការទូតរាប់សិបនាក់ដើរចេញពីសុន្ទរកថាUN!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ចេញសុន្ទរកថាដ៏តានតឹងនៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែកញ្ញា ដោយបដិសេធលើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនពីបណ្តាប្រទេសលោកខាងលិច។
ប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី២៧ខែកញ្ញា។

លោក Netanyahu បានហៅសកម្មភាពនេះថា ជាសញ្ញានៃការអាម៉ាស់ហើយបានអះអាងថា ការទទួលស្គាល់នោះមានន័យថាការធ្វើឃាតជនជាតិជ្វីហ្វត្រូវបានបង់ប្រាក់។ ពាក្យសម្ដីរឹងមាំរបស់គាត់ បានជំរុញឱ្យអ្នកការទូត និងមន្ត្រីអន្តរជាតិរាប់សិបនាក់ដើរចេញពីសាល សំណាក់សុន្ទរកថា ដោយទុកកន្លែងប្រជុំអន្តរជាតិក្រោមភាពទំនេរយ៉ាងច្រើន។

ខណៈពេលដែលសុន្ទរកថាកំពុងបន្ត ក្រុមអ្នកតវ៉ាប្រឆាំងនឹងសង្គ្រាមនៅហ្គាហ្សា បានប្រមូលផ្តុំយ៉ាងគំហុកនៅទីលាន Times Square ក្នុងក្រុងញូយ៉ក ដើម្បីបង្ហាញការតវ៉ាទៅនឹងសកម្មភាពយោធារបស់អ៊ីស្រាអែល។

អ៊ីស្រាអែលកំពុងស្ថិតក្រោមសម្ពាធអន្តរជាតិដ៏ខ្លាំងឡើងៗ ទាក់ទងនឹងប្រតិបត្តិការយោធារបស់ខ្លួននៅហ្គាហ្សា។ សម្ពាធនេះកាន់តែច្រើនឡើង បន្ទាប់ពីចក្រភពអង់គ្លេស បារាំង កាណាដា អូស្ត្រាលី និងប្រទេសផ្សេងទៀត បានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងសប្ដាហ៍នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version