Breaking៖ អ៊ីស្រាអែល បើកការវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់ បើទោះបីជាមានបទឈប់បាញ់ក៏ដោយ!

ប្រព័ន្ធផ្សព្វផ្សាយលីបង់បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអាទិត្យទី២៨ខែកញ្ញា នៅក្នុងការរំលោភចុងក្រោយបំផុតនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមានតាំងពីខែវិច្ឆិកា ឆ្នាំ 2024 ។

ប្រភពពីសារព័ត៌មានAANews។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA បានរាយការណ៍ថា ការវាយប្រហារបានផ្តោតគោលដៅលើតំបន់រវាងជាយក្រុង Midane វាលទំនាប Kafr Rumman និង Jarmaq ក្នុង Nabatieh ។
វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីផ្សែងហុយចេញពីតំបន់នោះ ប៉ុន្តែមិនទាន់មានព័ត៌មានអំពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version