Breaking៖ ប្រមុខអង្គការ សហប្រជាជាតិ គាំទ្រការឆ្លើយតបរបស់ហាម៉ាស់ចំពោះផែនការបទឈប់បាញ់របស់លោកTrump!

ប្រមុខអង្គការ សហប្រជាជាតិ លោក Antonio Guterres បានគាំទ្រសេចក្តីថ្លែងការណ៍ថ្មីៗរបស់ក្រុមហាម៉ាស ដែលបង្ហាញពីការត្រៀមខ្លួនក្នុងការដោះលែងចំណាប់ខ្មាំង និងចូលរួមក្នុងផែនការបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់តំបន់ Gaza។
វ្រភពពីសារព័ត៌មានAnadoluនៅថ្ងៃទី៤ខែតុលា។

ក្នុងសេចក្តីថ្លែងការណ៍អំពីករណីនេះ កាលពីថ្ងៃសុក្រ អ្នកនាំពាក្យ UN លោក Stephane Dujarric បានឲ្យដឹងថា អគ្គលេខាធិការជំរុញឱ្យភាគីទាំងអស់ចាប់យកឱកាសដ៏សំខាន់នេះ ដើម្បីនាំបញ្ច់ជម្លោះដ៏សោកនាដកម្មនៅតំបន់ Gaza ។

ការបង្ហាញចិត្តរួសរាយរបស់ UN បានកើតឡើង បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់ហាម៉ាស លោក Mousa Abu Marzouk បានប្រកាសថា ក្រុមតស៊ូប៉ាឡេស្ទីនយល់ព្រមលើផែនការរបស់លោក Trump។ លោកបានបន្ថែមថា ការអនុវត្តន៍នឹងត្រូវការការចរចាបន្ថែម ប៉ុន្តែហាម៉ាសគាំទ្រគ្រោងសំខាន់ៗនៃផែនការនេះ។

អគ្គលេខាធិការបានបញ្ជាក់ឡើងវិញថា សហប្រជាជាតិ អំពាវនាវឱ្យមាន៖
.ការឈប់បាញ់ជាបន្ទាន់ និងអចិន្ត្រៃយ៍
.ការដោះលែងចំណាប់ខ្មាំងទាំងអស់ ដោយគ្មានលក្ខខណ្ឌ
.ការទទួលបានជំនួយមនុស្សធម៌ដោយគ្មានការរំខាន

លោក Guterres បានបន្ថែមថា UN នឹងបន្តគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែងទាំងឡាយដើម្បីទប់ស្កាត់ការរងទុក្ខកាន់តែ ច្រើន និងស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព សម្រាប់ប្រជាជននៅតំបន់ Gaza៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version