Breaking៖ តួរគី អំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារ និងអនុវត្តផែនការសន្តិភាពរបស់លោកត្រាំ!

ប្រធានាធិបតីតួរគី លោក Recep Tayyip Erdogan បានអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារភ្លាមៗ និងគោរពតាមផែនការសន្តិភាពដែលបានដាក់ចេញដោយប្រធានាធិបតីអាមេរិក Donald Trump សម្រាប់តំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មានAnadoluនៅថ្ងៃទី៤ខែតុលា។

ក្នុងសារដែលបង្ហោះ លើបណ្តាញសង្គម X លោក Erdogan បាននិយាយថា Türkiye នឹងបន្តខិតខំគ្រប់មធ្យោបាយ ដើម្បីធានាថាការចរចាអាចផ្តល់លទ្ធផលប្រសើរសម្រាប់ប្រជាជនប៉ាឡេស្ទីន ហើយសង្កត់ធ្ងន់លើ ដំណោះស្រាយរដ្ឋពីរ ដែលគាំទ្រដោយសហគមន៍អន្តរជាតិ។

លោក Erdogan បន្ថែមថាអំពើប្រល័យពូជសាសន៍នេះ និងរូបភាពគួរឲ្យអាម៉ាស់ដែល ធ្វើឲ្យសតិសម្បជញ្ញៈពិភពលោករងការប៉ះពាល់ ឥឡូវត្រូវ បានបញ្ចប់។

ផែនការដែលប្រធានាធិបតី Trump បញ្ចេញ មានគោលបំណងបំលែងហ្គាហ្សាទៅជាតំបន់គ្មានអាវុធ និងដាក់ឱ្យមាន អាជ្ញាធរបច្ចេកទេសប៉ាឡេស្ទីនគ្រប់គ្រងក្រោមការត្រួតពិនិត្យ របស់ស្ថាប័នអន្តរជាតិថ្មី ដែល Trump ជាអ្នកដឹកនាំផ្ទាល់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version