Breaking៖ អ៊ីស្រាអែលនិងក្រុមហាម៉ាស យល់ព្រមលើ ដំណាក់កាលដំបូងនៃផែនការសន្តិភាពតាមសំណើលោកត្រាំ!

នៅថ្ងៃទី9 ខែតុលា ឆ្នាំ2025 អ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងគ្នា ដើម្បីផ្អាកការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា និងដោះលែងចំណាប់ខ្មាំងជាច្រើននាក់ ក្នុងនោះមានទាំងអ្នកទោស និងអ្នកស៊ីវិល ដោយទទួលយកផែនការសន្តិភាពដែលត្រូវបានជំរុញដោយប្រធានាធិបតីអាមេរិក លោក Donald Trump។ កិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកថាជាការរីកចម្រើនដ៏សំខាន់បំផុតក្នុងរយៈពេលជាច្រើនខែ នៃសង្រ្គាមឈ្លានពានដែលបានបន្តអស់រយៈពេលពីរឆ្នាំ។
ប្រភពពីសារព័ត៌មានAP។

បេសកជនពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់តំបន់មជ្ឈឹមបូព៌ា លោក Steve Witkoff និងកូនប្រសាររបស់លោក Trump គឺ Jared Kushner បានមកដល់ទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប ដើម្បីចូលរួមកិច្ចពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីកាតា លោកSheikh Mohammed bin Abdulrahman Al Thani និងទីប្រឹក្សាខ្ពស់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu លោក Ron Dermer

ក្នុងសារមួយលើបណ្តាញសង្គម Xលោក Trump បាននិយាយថាចំណាប់ខ្មាំងទាំងអស់នឹងត្រូវបាន ដោះលែងក្នុងពេលឆាប់ៗនេះ ហើយអ៊ីស្រាអែលនឹងដក កងទ័ពរបស់ពួកគេទៅកាន់បន្ទាត់ដែលបានព្រមព្រៀងគ្នា ជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពដ៏រឹងមាំ យូរអង្វែង និង ជានិរន្តរ៍ភាគីទាំងអស់នឹងត្រូវបានប្រព្រឹត្តដោយយុត្តិធម៌។

តាមប្រភពដែលជិតស្និទ្ធនឹងកិច្ចចរចា បានប្រាប់សារព័ត៌មាន Associated Press ថា ក្រុមហាម៉ាសនឹងដោះលែង ចំណាប់ខ្មាំងដែលនៅរស់ចំនួនប្រហែល ២០ នាក់ នៅក្នុង ប៉ុន្មានថ្ងៃខាងមុខ ខណៈដែលយោធាអ៊ីស្រាអែលនឹងចាប់ផ្តើម ដកកងទ័ពចេញពីតំបន់ហ្គាហ្សាភាគច្រើន។
ទោះយ៉ាងណា ភាពមិនច្បាស់លាស់នៅតែមានច្រើន ដោយសារការមិនចុះសម្រុងគ្នារវាងសត្រូវទាំងពីរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version