Breaking៖ លោក ត្រាំ អំពាវនាវឱ្យប្រទេសថៃនិងកម្ពុជា ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី!

នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតផ្ទាល់មួយទៅកាន់នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចានវិរៈគុល ។

ដោយអំពាវនាវឱ្យប្រទេសថៃ និងកម្ពុជា ដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី និងរកចំណុចព្រមព្រៀងរួម ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ាន។
ប្រភពពីសារព័ត៌មានCNA។

ក្នុងលិខិតរបស់លោក Trump បានបញ្ជាក់ថា សហរដ្ឋអាមេរិកត្រៀមចូលរួមជួយសម្របសម្រួល និងផ្តល់ជំនួយបច្ចេកទេសឬអន្តរាគមន៍ បន្តបន្ទាប់ ប្រសិនបើភាគីទាំងពីរយល់ព្រម។
លោក Trump ក៏បានសរសើរចំពោះការខិតខំរបស់ថៃ ក្នុងការរកដំណោះស្រាយដោយសន្តិភាព និងបានអំពាវនាវឱ្យអនុវត្តបទឈប់បាញ់យ៉ាងតឹងរឹង។

ការបង្ហាញពីលិខិតនេះកើតឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ បានថ្លែងថា លោក Trump កំពុងដណ្តើមយក រង្វាន់ណូបែលសន្តិភាព សម្រាប់តួនាទីជាអ្នកសម្របសម្រួលក្នុងកិច្ចចរចារព្រំដែនរវាងថៃ និងកម្ពុជា។

ភាពតានតឹងតាមព្រំដែនបានផ្ទុះឡើងកាលពីខែកក្កដា ដោយបណ្ដាលឱ្យមានការប៉ះទង្គិចយោធាដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍។ ការប្រយុទ្ធបានបណ្តាលឱ្យមនុស្សជាង ៤០ នាក់ស្លាប់ និងប្រមាណ ៣សែននាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង។

បន្ទាប់ពីការប្រយុទ្ធប្រហែលប្រាំថ្ងៃ លោក Trump បានសម្របសម្រួលឱ្យភាគីទាំងពីរយល់ព្រមលើបទឈប់បាញ់មួយ ប៉ុន្តែរហូតមកដល់ពេលនេះ កម្ពុជានិងថៃ នៅតែចោទប្រកាន់គ្នាអំពីការរំលោភលើកិច្ចព្រមព្រៀងនោះជារឿយៗ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version