(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានចេញប្រកាសចំនួនពីរដាច់ដោយឡែកពីគ្នា
ទី១. ប្រកាសលុបឋានន្តរស័ក្តិនិងបណ្តេញចេញពីក្របខ័ណ្ឌចំពោះលោក សុខ សំអុល ហៅតុង មេបញ្ជាការរងវរ:សេនាតូចការពារព្រំដែនគោក៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ទី២. ក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារនិងផ្អាកប្រាក់ខែចំពោះមន្រ្តីនគរបាលចំនួន៤រូបនៃស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ ដើម្បីបើកផ្លូវឲ្យតុលាការបន្តនីតិវិធីច្បាប់។
ទាក់ទិននិងការបណ្តេញចេញពីក្របខ័ណ្ឌនិងផ្អាកពីការងារនេះដែល កាលពីយប់ថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២៥ ទាហានកងពលលេខ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគ៥ បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ចំនួន ៦នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនមកកម្ពុជាដោយខុសច្បាប់នៅចំណុច ប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង៕