ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រទី១០ខែតុលា និយាយថាលោកបាននិយាយជាមួយមេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លោកស្រី Maria Corina Machado ភ្លាមៗបន្ទាប់ពីលោកស្រីបានទទួលរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៥។
ប្រភពពីសារព័ត៌មានAnadolu Agency។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅល្ងាចថ្ងៃសុក្រថា “អ្នកដែលទទួលបានរង្វាន់ណូបែលពិតប្រាកដបានខលមកខ្ញុំហើយនិយាយថាខ្ញុំទទួលយកវាដោយកិត្តិយសរបស់អ្នកពីព្រោះអ្នកពិតជាសមនឹងទទួលបានវា។
ថ្លែងទៅកាន់ El Pais លោក Machado បានបញ្ជាក់ថា លោកស្រីបានពិភាក្សាជាមួយលោក Trump ប៉ុន្តែបានបដិសេធមិនចែករំលែកព័ត៌មានលម្អិត ដោយបង្ហាញការដឹងគុណចំពោះប្រធានាធិបតី Trump សម្រាប់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះបុព្វហេតុរបស់យើង៕