Breaking៖ អាហ្វហ្គានីស្ថាន អះអាងថាខ្លួនបានសម្លាប់ទាហានប៉ាគីស្ថាន៥៨នាក់!

អាហ្វហ្គានីស្ថាន បានប្រកាសនៅថ្ងៃអាទិត្យទី១២ខែតុលា ថា កងកម្លាំងរបស់ខ្លួនបានសម្លាប់ទាហានប៉ាគីស្ថានចំនួន ៥៨ នាក់ ក្នុងប្រតិបត្តិការតាមបណ្តោយព្រំដែន ដែលបានបន្តពេញមួយយប់ ដើម្បីឆ្លើយតបទៅនឹងការរំលោភលើទឹកដី និងដែនអាកាសជាបន្តបន្ទាប់របស់ប៉ាគីស្ថានមកលើប្រទេសខ្លួន។
ប្រភពពីសារព័ត៌មានAP។

ភាគីប៉ាគីស្ថានបានផ្តល់តួលេខអ្នកស្លាប់ខុសគ្នា ដោយអះអាងថា មានតែ ២៣ នាក់ប៉ុណ្ណោះ ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិច។ ការប៉ះទង្គិចយ៉ាងខ្លាំងនេះកើតឡើងបន្ទាប់ពីអាហ្វហ្គានីស្ថានចោទប្រកាន់ប៉ាគីស្ថានថាបានទម្លាក់គ្រាប់បែកលើទីក្រុងកាប៊ុល និងផ្សារមួយនៅភាគខាងកើតប្រទេស កាលពីដើមសប្ដាហ៍។ ប៉ាគីស្ថានបានបដិសេធថាមិនពាក់ព័ន្ធនឹងការវាយប្រហារនោះឡើយ។

អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បាននិយាយថា កងទ័ពអាហ្វហ្គានីស្ថានបានដណ្តើមយកត្រួតត្រាទីតាំងយោធាប៉ាគីស្ថានចំនួន ២៥ កន្លែង ហើយមានទាហានប៉ាគីស្ថានប្រហែល ៣០ នាក់រងរបួស។

ការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរនៅយប់ថ្ងៃសៅរ៍នេះ បញ្ជាក់ពីភាពតានតឹងកើនឡើងបន្តបន្ទាប់រវាងប្រទេសជិតខាងទាំងពីរ។ ក្រសួងការពារជាតិរបស់តាលីបង់បាននិយាយថា ប្រតិបត្តិការនេះជាប្រតិបត្តិការសងសឹកដែលទទួលបានជោគជ័យនិងធានាថា ទាហានអាហ្វហ្គានីស្ថានបន្តការពារព្រំដែនរបស់ខ្លួនយ៉ាងតឹងរឹង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version