Breaking៖ ចំណាប់ខ្មាំង៧នាក់ត្រូវបានដោះលែង ខណៈលោកត្រាំ ទៅដល់ប្រទេសអ៊ីស្រាអែល!

នៅថ្ងៃទី13 ខែតុលា ឆ្នាំ2025 ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានមកដល់ប្រទេសអ៊ីស្រាអែល ដើម្បីចាប់ផ្តើមដំណើរការថ្លែងសុន្ទរកថា ជាផ្លូវការនៅសភា Knesset ស្របពេលដែលការដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ៧ នាក់ដំបូង។

ប្រភពពីសារព័ត៌មានABC។

មន្ត្រីអ៊ីស្រាអែលបញ្ជាក់ថា ចំណាប់ខ្មាំងទាំង ៧នាក់គឺជាផ្នែកមួយនៃក្រុមចុងក្រោយដែលនៅសេសសល់ តាំងពីព្រឹត្តិការណ៍វាយប្រហារ របស់ក្រុមហាម៉ាស់ នៅថ្ងៃទី 7 តុលា ឆ្នាំ 2023។
ការដោះលែងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស ដែលកើតឡើងក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។

កងទ័ពអ៊ីស្រាអែល (IDF) បាននិយាយថា ចំណាប់ខ្មាំងទាំងនេះត្រូវបានផ្ទេរទៅកាន់កងទ័ពអ៊ីស្រាអែលដោយសុវត្ថិភាព។
អង្គការកាកបាទក្រហមអន្តរជាតិបានអះអាងថា ពួកគេបានចូលរួមក្នុងដំណើរការទទួលជនរងគ្រោះទាំងនេះផងដែរ។

ក្នុងពេលតែមួយ ប្រធានាធិបតី Donald Trump បានមកដល់ទីក្រុង Tel Aviv មុនពេលធ្វើដំណើរទៅកាន់ Knesset ដើម្បីថ្លែងសុន្ទរកថា ដ៏សំខាន់មួយ។ សុន្ទរកថានេះ ត្រូវបានរំពឹងថានឹងផ្តោតលើការស្ដារជំនឿចិត្ត ការរួមគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនក្រោមបទឈប់បាញ់ដែលសហរដ្ឋអាមេរិកសម្របសម្រួល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version