(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅ(ACU) នឹងបញ្ជូនខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែប ទៅតុលាការនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីឃាត់ខ្លួន!។
ករណីលោក ខេង យ័ន ACU បានកសាងសំណុំរឿងស្នើសុំព្រះរាជអាជ្ញាពិនិត្យ និងចោទប្រកាន់អំពីការរំលោភអំណាច និងសម្អាតប្រាក់។ នេះបើតាមការបញ្ជាក់ពីមន្រ្តីពាក់ព័ន្ធ។
សូមជម្រាបថាលោក ខេង យ័ន ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ចេញអនុក្រឹត្យបញ្ចប់តំណែងអភិបាលក្រុងកែប ។
ដោយសារតែប្រើប្រាស់អំណាច នៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕