Breaking៖ មេដឹកនាំកំពូលអ៊ីរ៉ង់ បដិសេធការអះអាងរបស់អាមេរិកដែលថាបានបំផ្លាញរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់!

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃចន្ទ បានបដិសេធការអះអាងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលបាននិយាយថា ការវាយប្រហាររបស់អាមេរិកបានបំផ្លាញរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ប្រភពពីសារព័ត៌មានRoyaNews នៅថ្ងៃទី២០ តុលា។

លោក Khamenei បានប្រាប់ទីក្រុងវ៉ាស៊ីនតោនថា ប្រទេសអ៊ីរ៉ង់នៅតែរក្សាសមត្ថភាពបច្ចេកវិទ្យានុយក្លេអ៊ែរបានយ៉ាងរឹងមាំ។

ប្រធានាធិបតីអាមេរិកអួតថាពួកគេបានទម្លាក់គ្រាប់បែក និងបំផ្លាញឧស្សាហកម្មនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ល្អណាស់។ បន្តសុបិនចោះ លោក Khamenei បាននិយាយក្នុងសុន្ទរកថា ដល់ម្ចាស់ជើងឯកកីឡា និងអ្នកឈ្នះអូឡាំពិកអន្តរជាតិនៅ ទីក្រុងតេហេរ៉ង់។

ការឆ្លើយតបនេះកើតឡើងបន្ទាប់ពីលោក Trump បាន និយាយនៅក្នុងសុន្ទរកថាមួយនៅ Knesset របស់ អ៊ីស្រាអែល កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកបាន លុបបំបាត់ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ១៤ ក្នុងអំឡុង ប្រតិបត្តិការវាយប្រហារ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version