ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ Mashhad រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araqchi បាននិយាយថា យើងនឹងមិនត្រលប់ទៅតុចរចាទេ ដរាបណាអាមេរិកបន្តគោលនយោបាយហួសហេតុរបស់ពួកគេ និងធ្វើការទាមទារមិនសមហេតុផល។
ប្រភពពីសារព័ត៌មានរុស្ស៊ី TASS។
យោងតាមសារព័ត៌មាន Tasnim លោក អារ៉ាក់ឈី បាននិយាយថាការចរចាដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក ក៏ដូចជាការចរចានៅទីក្រុងញូវយ៉ក ត្រូវបានផ្អាក និងមិនដំណើរការទៅមុខ ដោយសារតែការទាមទារហួសហេតុរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ការចរចានុយក្លេអ៊ែរដោយប្រយោលរវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន បានបញ្ចប់ទៅវិញបន្ទាប់ពីសង្គ្រាមផ្លូវអាកាសរយៈពេល១២ថ្ងៃកាលពីខែមិថុនា ដែលក្នុងនោះអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
កាលពីខែមុន ប្រភពអ៊ីរ៉ង់បានអះអាងថា សារជាច្រើនត្រូវបានបញ្ជូនទៅកាន់ទីក្រុងវ៉ាស៊ីនតោនតាមរយៈអន្តរការីដើម្បីបន្តការចរចាឡើងវិញ ប៉ុន្តែមិនមានការឆ្លើយតបឡើយ៕