Breaking៖ មេដឹកនាំហាម៉ាស នឹងប្រគល់សាកសពចំណាប់ខ្មាំងអ៊ីស្រាអែល ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់!

មេដឹកនាំហាម៉ាស លោក Khalil al-Hayya បានសម្តែងការប្តេជ្ញាចិត្តក្នុងការប្រគល់សាកសពចំណាប់ខ្មាំងអ៊ីស្រាអែលក្រោមកិច្ចព្រមព្រៀងឈប់បាញ់ និងការពារអ៊ីស្រាអែលពីការបង្កើតលេសដើម្បីបន្តសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សា។

ប្រភពពីសារព័ត៌មានAljazeera។

លោក Hayya បានប្រាប់ Al-Jazeera ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍ថាយើងនឹងមិនផ្តល់លេសឲ្យអ៊ីស្រាអែល ដើម្បីបន្តសង្គ្រាមនោះទេ ហើយយើងបានប្រគល់អ្នកទោសអ៊ីស្រាអែលចំនួន 20 នាក់ក្នុងរយៈពេល 72 ម៉ោងបន្ទាប់ពីការឈប់បាញ់។

ចាប់តាំងពីថ្ងៃទី១៣ ខែតុលាមក ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ២០នាក់ដែលនៅរស់រានមានជីវិត និងបានប្រគល់សាកសពមនុស្ស ១៦នាក់ផ្សេងទៀតមកវិញ ដោយបន្សល់ទុក ១២នាក់ ដែលភាគច្រើនជាជនជាតិអ៊ីស្រាអែល។

លោក Hayya បានបន្ថែមថា តំបន់ជាច្រើនទៀតនឹងត្រូវបានស្វែងរកនៅក្នុងតំបន់ហ្គាហ្សា ដើម្បីស្វែងរកសាកសពចំណាប់ខ្មាំងអ៊ីស្រាអែល។

ទាក់ទងនឹងបញ្ហាអ្នកជាប់ឃុំឃាំងប៉ាឡេស្ទីននៅក្នុងពន្ធនាគារអ៊ីស្រាអែល លោក Hayya បាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងបន្តដើម្បីបញ្ចប់ទុក្ខវេទនារបស់ពួកគេទាំងអស់គ្នាទោះបីជាអ៊ីស្រាអែលមិនព្រមបង្ហាញឈ្មោះ និងអត្តសញ្ញាណរបស់ពួកគេក៏ដោយ។

គួរជម្រាបថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ សង្គ្រាមប្រល័យពូជសាសន៍អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៦៨.០០០នាក់ និងរបួសជាង ១៧០.០០០នាក់ផ្សេងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version