Breaking៖ ប្រទេសលីទុយអានី បិទព្រំដែនជាមួយបេឡារុស្ស!

ប្រទេសលីទុយអានីបានប្រកាសបិទព្រំដែនជាប់ប្រទេសបេឡារុស្ស បន្ទាប់ពីមានការរំលោភលើដែនអាកាសជាបន្តបន្ទាប់ ដោយបាឡុងអេលីយ៉ូមរាប់សិបបានហោះចេញពីបេឡារុស្ស។ ការសម្រេចចិត្តនេះកើតឡើងនៅពេលដែលប្រទេសអឺរ៉ុបកំពុងពង្រឹងការប្រុងប្រយ័ត្នចំពោះការឈ្លានពានតាមអាកាសពីប្រទេសជិតខាង។
ប្រភពពីសារព័ត៌មានCNN នៅថ្ងៃទី២៨ខែតុលា។

នាយករដ្ឋមន្ត្រីលីទុយអានី អ៊ីងហ្គា រូហ្គីនៀនេ (Inga Ruginienė) បាននិយាយថា បាឡុងអេលីយ៉ូមជាច្រើនបានរំលោភចូលដែនអាកាសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោកស្រីបានអំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា និងម៉ឺងម៉ាត់ពីសហគមន៍អឺរ៉ុប ដើម្បីទប់ស្កាត់ការរំលោភបំពានបែបនេះ។

ក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រីបានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធនៃប្រទេសនឹងចាត់វិធានការចាំបាច់ ដើម្បីបាញ់ទម្លាក់បាឡុងណាដែលបន្តរំលោភដែនអាកាស៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version