Update៖ នាយឧត្ដមសេនីយ៍ គៀង សាវុធ ព្រមានចាត់វិធានការតាមច្បាប់លើអ្នកផ្សាយថាលោក គៀង​ ចាន់​តួ បាញ់បោះនៅលើភ្នំគិរី​រម្យ​!

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។
បានចេញមុខប្រកាសទាត់ចោល!ចំពោះការផ្សព្វផ្សាយថា«កូនប្រុសរបស់លោក គឺឧត្ដមសេនីយ៍​ទោ​ គៀង​ ចាន់​តួ​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ.!។
បានបាញ់​បោះ​អនាធិបតេយ្យ នៅចំណុច”ផ្ទះលំហែលើភ្នំគិរីរម្យ” ស្ថិតនៅភូមិថ្មី ហៅចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣»។

នេះបើយោងតាមសារសំឡេង របស់នាយឧត្ដមសេនីយ៍ គៀង សាវុធ នៅរសៀលទី១៤.១១.២០២៣។

ក្រៅពីបដិសេធចោលហើយ នាយឧត្ដមសេនីយ៍ គៀង សាវុធ ក៏បានព្រមានឱ្យរាល់ព័ត៌មានដែលបានផ្សព្វផ្សាយមិនពិត ត្រូវធ្វើការចុះផ្សាយកែតម្រូវឡើងវិញ ក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរ បើមិនដូច្នេះទេ រូបលោកនឹងប្ដឹងចាត់ការតាមនីតិវិធី មិនខានឡើយ.!។

ការបញ្ចេញប្រតិកម្មពីសំណាក់ នាយឧត្ដមសេនីយ៍ គៀង សាវុធ នៅពេលនេះ។
បន្ទាប់ពីនៅព្រឹកទី១៤.១១.២០២៣
បុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ មកបង្ហោះថា«លទ្ធផល​ស្រាវជ្រាវ​បឋម​ !

ករណី​បាញ់​បោះ​អនាធិបតេយ្យ​ជាង​ ២០០​គ្រាប់​ នៅ​ រមនីយដ្ឋាន​ទេសចរណ៍​ គីរី​រម្យ​ ខេត្ត​កំពង់​ស្ពឺ​ កាលពី​យប់​ថ្ងៃ​ទី​ ១១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៣​ កេីតហេតុ​នៅផ្ទះ​លំហែ​របស់​លោក​ឧត្ដមសេនីយ៍​ទោ​ គៀង​ ចាន់​តួ​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ ។ ចំណែក​ម្ចាស់​ខួប​កំណើត​ឈ្មោះ​ កង​ ឆាយ​ ពាក់ស័ក្តិ​២​ មន្ត្រី​នគរបាល​ ជា​អ្នក​បាញ់​ច្រើន​ជាងគេ​ ។
បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួនជន​ប្រព្រឹត្ត​បទល្មើស​ដេីម្បី​យកមកផ្ដន្ទាទោសតាមច្បាប់​»។

ទន្ទឹមនិងនោះក៏មានសារព័ត៌មានមួយចំនួន បានដកស្រង់សំណេររបស់បុគ្គល ផែង វណ្ណៈ មកចុះផ្សាយបន្តបន្ទាប់..!។
ធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរនាយឧត្ដមសេនីយ៍ គៀង សាវុធ រួមនិងលោកឧត្ដមសេនីយ៍​ទោ​ គៀង​ ចាន់​តួ​ ផងដែរ!។

គួរម្លឹកថាៈ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានកម្មពីធីខួបកំណើត នៅចំណុច”ផ្ទះលំហែលើភ្នំគិរីរម្យ” ស្ថិតនៅភូមិថ្មី ហៅចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ពោលគឺ ចាប់ពីម៉ោង១៦:០០នាទីរសៀល រហូតដល់យប់ជ្រៅ មានការបាញ់បោះសេរីជាបន្តបន្ទាប់ ដើម្បីអប់អរសាទរ ចំពោះកម្មវិធីខួបកំណើតមួយនេះ.!។

លុះដល់ព្រឹកទី១៣.១១.២០២៣ អាជ្ញាធរខេត្តកំពង់ស្ពឺ បានចុះពិនិត្យ ដោយរកឃើញ សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់។
សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់ ។
និងសំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់ សរុបចំនួន២០៣គ្រាប់..!។
ក្នុងនោះគណ:កម្មការបាន យកវត្ថុតាងទាំងនោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីធ្វើការស្រាវជ្រាវបន្ថែម។

ប្រភពមួយបង្ហើបថា ម្ចាស់ផ្ទះលំហែ នាកន្លែងកើតហេតុ និងជាខ្មាន់កាំភ្លើង ត្រូវគេសង្ស័យថា ឈ្មោះ ឆាយ ភេទប្រុស អាយុ២៨ឆ្នាំ នៅរាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version