ស្ត្រីម្នាក់បានធ្លាក់ពីលើអគារ កំពស់៥ជាន់ បណ្តាលឱ្យស្លាប់ភ្លាមៗ ខណៈសមត្ថកិច្ចកំពុងរកមូលហេតុ!

(ភ្នំពេញ)៖ ក្រុមមន្ត្រីជំនាញ កំពុងបើកការ ស៊ើបអង្កេតរកមូលហេតុ ដែលស្ត្រីម្នាក់ធ្លាក់ពីលើ អគារកំពស់ជាន់ទី៥ បណ្តាលឱ្យស្លាប់។
ហេតុការណ៍នេះ បានកើតឡើង នៅភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីវេលាទៀបភ្លឺថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះ ភ័ក្រ្ត អាយុជាង៣០ឆ្នាំស្នាក់នៅបន្ទប់ ជួលអាគារជាន់ទី៥ ក្នុងភូមិសង្កាត់ខាងលើ។
ស្ត្រីជាមិត្តសពម្នាក់ បានរៀបរាប់ឱ្យដឹងថា មុនកើតហេតុឈ្មោះ ភ័ក្រ្តបានឆាតតាមទូរស័ព្ទប្រាប់នាងថា បើគ្នាស្លាប់ជួយធ្វើបុណ្យឱ្យផង។

ក្រោយមកឈ្មោះ ភ័ក្រ្តបានចុះពីបន្ទប់ជួលទៅលេង ជាមួយអ្នកខាងស្គាល់គ្នានៅខាងក្រោម។
នាងក៏ពោលប្រាប់ អ្នកដែលស្គាល់គ្នាថា ក្នុងបន្ទប់ជួលរបស់នាងតែងតែមានជំនាងផ្ទះមកលងនាងរាល់ថ្ងៃ ធ្វើឱ្យនាងភ័យខ្លាច។
ពេលនោះនាងក៏បានផឹកស្រាបៀរអស់២ទៅ៣កំប៉ុង រួចឡើងទៅបន្ទប់ជួលនៅជាន់ទី៥ វិញ។

លុះម៉ោងប្រមាណ៤ទៀបភ្លឺ ស្រាប់តែគេខើញនាងភ័ក្ត្រ បានធ្លាក់ពីលើអគារជួលជាន់ទី៥មកក្រោម បណ្តាលឱ្យស្លាប់ភ្លាម ហើយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាង។

បន្ទាប់ពីនោះសមត្ថកិច្ចក៏បានចុះមកពិនិត្យសព និងធ្វើកោសល្យវិច្ឆ័យ ហើយបានបញ្ជាក់ថា នាងបានស្លាប់ដោយធ្លាក់ពីទីខ្ពស់។
ប៉ុន្តែទាន់ដឹងថាជាករណីអ្វីនាំឱ្យនាងធ្លាក់នោះទេសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version