(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ លើកឡើងថា ពួកគេបាននាំគ្នាចំអិនសាច់ឆ្កែ និងបរិភោគខ្លែមស្រា ដោយគ្មានការអៀនខ្មាស់ អ្វីបន្តិចសោះឡេីយ.!។
លោកអគ្គនាយកស៊ីម៉ាក់៖ សង្វេគនិងសោកស្តាយបំផុត ចំពោះទង្វេីរបស់ស្ត្រីខ្មែរប៉ុន្មាននាក់នេះ ។
ដែលធ្វេីឱ្យប៉ះ ពាល់ធ្ងន់ធ្ងរដល់តំលៃស្ត្រីខែ្មរដ៏ល្អប្រពៃថ្លៃថ្លា ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជាទង្វេីដែលគួរតែមានច្បាប់ហាមឃាត់។
អង្គភាពសុីម៉ាក់ តែងតែយកចិត្តទុកដាក់អាណិតស្រលាញ់សត្វសុន(ខ)ជាសហការីដ៏ស្មោះត្រង់ និងកំលាំងជំនាញជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសប្រជាពលរដ្ឋដែលរងការគំរាម កំហែងដោយសារគ្រាប់មីន និងសំណល់សង្គ្រាម។
នៅចំពោះមុខនេះអគ្គនាយកស៊ីម៉ាក់ សូមសំណូមពរកំលាំងសមត្ថកិច្ច ពាក់ពន្ធ័ជាពិសេសក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងវប្បធម៌ មេត្តាជួយចាត់វិធានការអប់រំចំពោះមុខសញ្ញាល្មេីសនេះ៕