ក្រសួងសុខាភិបាល នៃប្រទេសប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសៅរ៍ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 107នាក់ត្រូវបានសម្លាប់ និង165 នាក់ផ្សេងទៀតបានរងរបួស ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ។
ខណៈដែលអ៊ីស្រាអែលបន្តការវាយលុកលើតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ។
ក្រសួងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការកាន់កាប់របស់អ៊ីស្រាអែលបានប្រព្រឹត្តការសម្លាប់រង្គាលចំនួន 12 ប្រឆាំងនឹងគ្រួសារនៅតំបន់ហ្គាហ្សាស្ទ្រីបដោយបានធ្វើឱ្យទុក្ករបុគ្គលចំនួន 107 នាក់ និង 165 នាក់បានរងរបួសក្នុងរយៈពេល 24 ម៉ោងកន្លងមក” ។
សេចក្តីថ្លែងការណ៍បាននិយាយថា “មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។
ទោះបីជាមានសេចក្តីសម្រេចបណ្តោះអាសន្នដោយតុលាការយុត្តិធម៌អន្តរជាតិកាលពីខែមុនក៏ដោយ អ៊ីស្រាអែលនៅតែបន្តការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប ដែលយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន 27,238 នាក់ត្រូវបានសម្លាប់ ភាគច្រើនជាស្ត្រី និងកុមារ និង 66,452 នាក់បានរងរបួស ចាប់តាំងពីថ្ងៃទី 7ខែតុលាមក នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន។
អ៊ីស្រាអែល បានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស ដែលទីក្រុង Tel Aviv បាននិយាយថា បានសម្លាប់មនុស្សជិត 1,200 នាក់។
ការវាយលុករបស់អ៊ីស្រាអែលបានធ្វើឱ្យប្រជាជន 85% នៃប្រជាជននៅតំបន់ហ្គាហ្សាត្រូវផ្លាស់ទីលំនៅចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ខណៈពេលដែល 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់នេះត្រូវបានខូចខាត ឬបំផ្លាញ៕