(ព្រៃវែង)៖ គ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ស្ថិតនៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ព្រៃវែង កាលពីម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៧.០២.២០២៤។
ក្រោយកើតហេតុលោក ចេម ប្រា អភិបាលស្រុកពារាំង បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យនៅទីតាំងផ្ទាល់ និងបញ្ជាកម្លាំងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ រុះរើ ដឹកជញ្ជូនសម្ភារៈ ទ្រព្យសម្បត្តិពលរដ្ឋ ម្ចាស់ផ្ទះ មកកាន់កន្លែងសុវត្ថិភាព។
បើតាមលោក ចេម ប្រា គ្រោះធម្មជាតិនេះ បណ្ដាលឱ្យខូចខាតផ្ទះសរុបទាំងធ្ងន់ និងស្រាលចំនួន៥ខ្នង៕