(ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ ដោយច្រានចោលចំពោះការ ចោទប្រកាន់របស់ប្រធានគណបក្សភ្លើងទៀន!។
សេចក្តីថ្លែងការណ៍ឱ្យដឹងថា ការលើកឡើងរបស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយសារព័ត៌មាន Nikkei Asia របស់ជប៉ុន និងផ្សាយបន្តដោយវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសាដោយខ្លឹមសារនៃបទសម្ភាសន៍នោះមានលក្ខណៈជាការចោទប្រកាន់ មកលើរាជរដ្ឋាភិបាល ទាំងបំពាន និងដោយខុសពីការពិត៕