(កំពង់ស្ពឺ)៖ សោកស្តាយខ្លាំង គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ (K២០+៣០០) ត្រង់ចំណុចភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយរថយន្ត១គ្រឿង ម៉ាក ALPHAT ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BD-6657។
អ្នកបើកបរឈ្មោះ ញឹក ពិសី ភេទស្រី អាយុ៣៣ឆ្នាំ(ស្លា.ប់) មានអ្នករួមដំណើរជាមួយ៦នាក់ (រថយន្តគ្រួសារដំណើរកម្សាន្ត) ។
ចំណែកជនរងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមាន ៖
ទី១៖ ឈ្មោះ ហេង កុសល ភេទប្រុស អាយុ៣៥ឆ្នាំ (របួសស្រាល) បងថ្លៃ។
ទី២៖ ឈ្មោះ ញឹក តុលា ភេទស្រី អាយុ៣៨ឆ្នាំ (ស្លា.ប់) បងបង្កើត។
ទី៣៖ ឈ្មោះ គឹម ឡៃណាត ភេទស្រី អាយុ៦៥ឆ្នាំ (ស្លា.ប់) ម្តាយបង្កើត។
ទី៤៖ ឈ្មោះ គឹម ថាវី ភេទស្រី អាយុ៥៤ឆ្នាំ (ស្លា.ប់) ម្តាយបងថ្លៃ។
ទី៥ ៖ ឈ្មោះ ទិត្យ ប៊ុនណា ភេទប្រុស អាយុ៦៦ឆ្នាំ (ស្លា.ប់) ឪពុកបងថ្លៃ។
ទី៦៖ ឈ្មោះ ហេង ពេជ្រពិសី ភេទស្រី អាយុ១៣ឆ្នាំ (របួសធ្ងន់) ប្អូនថ្លៃ។
របាយការណ៍ អ្នកទាំងប្រាំពីរ នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះម្នាក់ដែលបានស្លា.ប់ក្នុងហេតុការណ៍នេះ ឈ្មោះ Nhek Sreynich ដែលត្រូវជាប្អូនស្រីបង្កើតរបស់អ្នកគ្រូតុលា ទើបតែបានបង្ហោះរូបថតដែលថតចេញពីរថយន្តបង្ហាញច្រកចូលផ្លូវល្បឿនលឿន តែប៉ុន្មាននាទីប៉ុណ្ណោះមុនរថយន្តជួបគ្រោះថ្នាក់។
ហើយអ្វីដែលរឹតតែរន្ធ.ត់ទៀតនោះ កាលពី៥ថ្ងៃមុន ក្រុមគ្រួសារដ៏កក់ក្តៅមួយនេះ ទើបតែជួបជុំបងប្អូនក្នុងគ្រួសារអបអរខួបកំណើតរបស់អ្នកម្តាយរបស់ពួកគេ យ៉ាងសប្បាយរីករាយ មិននឹកស្មានថា ទិដ្ឋភាពជួបជុំ និងស្នាមញញឹមទាំងនោះ ត្រូវរលាយ និងបែកគ្នាដោយគ្មានពាក្យលាត្រឹមរយៈពេលតែមួយប៉ព្រិចភ្នែក ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ដែលជាឃា.តករដ៏សាហា.វលើដងផ្លូវបែបនេះសោះ ។
សមត្ថកិច្ចប្រចាំការផ្លូវល្បឿនលឿនបានប្រាប់ឲ្យដឹងថា មុនពេលគ្រោះថ្នាក់កើតឡើង ។
រថយន្តធ្វើដំណើរបើកបរពីទិសខាងកើតទៅទិសខាងលិច ។
លុះមកដល់ចំណុចខាងលើ បានរេចង្កូតបុករបាំងផ្លូវក្រឡាប់ បណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្ស និងខូចខាតសម្ភារៈដូចខាងក្រោម ៖ គ្រោះថ្នាក់មនុស្សសរុប៧នាក់ ស្រី៥នាក់ ក្នុងនោះ ស្លា.ប់មនុស្ស៥នាក់ ស្រី៤នាក់ (ញឹក តុលា,ញឹក ពិសី គឹម ឡៃណាត ,គឹម ថាវី,ទិត្យ ប៊ុនណា,) -របួសធ្ងន់១នាក់ស្រី (ហេង ពេជ្រពសី) -របួសស្រាល១នាក់ប្រុស (ហេង កុសល) ។
ដោយឡែក ខូចខាតរថយន្ត១គ្រឿងធ្ងន់ ហើយបានរក្សាទុក ។ ចំពោះមូលហេតុបើកបរក្នុងល្បឿនលឿងផ្លូវកោង ។
ចំណែកស.ពបានប្រគល់ជូនក្រុមគ្រួសារ ដោយឡែកអ្នករបួសបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរ៕