Update៖ ជម្លោះរវាងនាង ម៉ូ នីកា និងប៉ូលីសចរាចរណ៍ លោក ជួន ណារិន្ទ ស្នើឱ្យអ្នកបង្កើតរឿងចេញមុខសារភាព!

(ភ្នំពេញ)៖ ថ្លែងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ទី០៧.០២.២០២៤ លោក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ បានទាមទារឱ្យអ្នកបង្កើតរឿងទំនាស់រវាងអ្នកនាង ម៉ូ នីកា និងប៉ូលីសចរាចរណ៍ ចេញមុខសារភាពឱ្យទាន់ពេលវេលា…!។

លោក ជួន ណារិន្ទ បានលើកឡើងយ៉ាងដូច្នេះថា«សួស្ដីក្មួយស្រី ម៉ូនីកា ជាទីរាប់អាន ! ក្មួយពិតជាចិត្តដាច់មែនមិនព្រមមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីសហការណ៍ជាមួយពូដើម្បីរកយុត្តិធម៌ជូនក្មួយ!ពូពិតជាខកចិត្តណាស់ដែលពូរងចាំនៅស្នងការដ្ឋាន តាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦ល្ងាច!
ខ្ញុំបាទសូមជូនព័ត៌មានដល់មហាជនទាំងអស់ជ្រាបថាក្មួយស្រីម៉ូលីកាមិនមែនជាតួអង្គក្នុងរឿងនេះទេ(ខ្ញុំស្នើសុំអ្នកនិពន្ធចេញសារភាពឲ្យទាន់ពេល)
-ព្រោះខ្ញុំត្រូវការរកយុត្តិធម៌និងកិត្តិយស់ឲ្យអ្នករងគ្រោះពិតប្រាកដ!
អំពីខ្ញុំបាទ រាជសឹង្ហ»។

គួរម្លឹកថាៈ នារីស្រស់ស្អាតម្នាក់ដែលគេស្គាល់ថាឈ្មោះ ម៉ូ លីកា បានសម្ដែងការមិនពេញចិត្ត។
ចំពោះបុគ្គល ប៉ូលីសចរាចរណ៍ ដែលផាកពិន័យ យកលុយពីនាងហើយ ថែមទាំងយកលេខនាង ឆាតញ៉ែទៀង..!។

ក្នុងនោះ នាងក៏សូមសំណូមពរដល់លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យធ្វើការណែនាំ នគរបាលចរាចរណ៍ ដើម្បីអនុគ្រោះដល់អ្នកជំងឺក្នុងឡាន។

-ជាការឆ្លើយតបលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានស្នើឱ្យនាងសហការ មកដាក់ពាក្យបណ្ដឹង នៅស្នងការរាជធានីភ្នំពេញ ដើម្បីឱ្យលោកមានមូលដ្ឋាន ចាត់វិធានការ។
ជាមួយគ្នានោះលោក ជួន ណារិន្ទ ថ្លែងថា ប្រសិនបើនាងមិនមកជួបរូបលោក ឬមិនដាក់ពាក្យបណ្ដឹង ក៏លោកធ្វើការរឿងនេះ ដើម្បីជូនព័ត៌មាន ដល់មហាជនផងដែរ។

លុះថ្ងៃទី០៧.០២.២០២៤ សមត្ថកិច្ច បានហៅប៉ូលីសចរាចរណ៍ មកសួរនាំដើម្បីស្រាវជ្រាវ រីឯនាង ម៉ូ នីកា បែរជាអវត្តមាន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version