ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយកាលពីថ្ងៃសុក្រថា កងទ័ពអ៊ីស្រាអែល។
កំពុងរៀបចំប្រតិបត្តិការយោធាជើងគោក ទៅលើតំបន់ Rafah ដែលមានប្រជាជនច្រើន។
សំណើរបស់ Apon បង្កើតឡើងដិយអេហ្ស៊ីប និងអាមេរិក សមមរាប់ច្រក Rafah បន្ទាប់ពី “ការជម្លៀសទ្រង់ទ្រាយធំ” នៃអ្នកស្រុកចេញពីទីក្រុងត្រូវបានបញ្ចប់ ហើយបន្ទាប់ពីកិច្ចព្រមព្រៀងរវាង Tel Aviv និង Cairo អំពីសកម្មភាពយោធាអ៊ីស្រាអែលនៅតំបន់ព្រំដែនរវាង Gaza និងអេហ្ស៊ីប។
យោងតាមកាសែត Yedioth Ahronoth កងទ័ពអ៊ីស្រាអែលកំពុងដាក់ពង្រាយជាបណ្តើរៗ សម្រាប់ប្រតិបត្តិការជើងគោកនៅ ច្រកទ្វារ Rafah ភាគខាងត្បូង Gaza Strip ។
ទន្ទឹមនឹងនេះ ទូរទស្សន៍អ៊ីស្រាអែល Channel 12 បានរាយការណ៍ថា នាយករដ្ឋមន្ត្រី Benjamin Netanyahu បានជូនដំណឹងដល់រដ្ឋមន្ត្រីការបរទេសអាមេរិក Blinken ថា ប្រតិបត្តិការជើងគោកនៅ Rafah អាចចាប់ផ្តើមក្នុងរយៈពេលពីរសប្តាហ៍។
កាលពីព្រឹកថ្ងៃសុក្រ លោក Netanyahu បានបញ្ជាឱ្យយោធាអ៊ីស្រាអែល រៀបចំផែនការពីរ ដើម្បីជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីទីក្រុង Rafah ។
ដែលជាផ្ទះរបស់អ្នកស្រុកជាង 1 លាននាក់ដែលកំពុងស្វែងរកការជ្រកកោនពីសង្គ្រាម និងដើម្បីកម្ចាត់កងវរសេនាតូច Hamas ចុងក្រោយ។
ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សាកាលពីថ្ងៃទី 7 ខែតុលា អ៊ីស្រាអែលបានបញ្ជាឱ្យប្រជាជននៅភាគខាងជើង និងកណ្តាលហ្គាហ្សា ជម្លៀសខ្លួនឆ្ពោះទៅកាន់ផ្នែកខាងត្បូងនៃតំបន់ដែលនាំឱ្យមានស្ថានភាពចង្អៀតនាពេលបច្ចុប្បន្ននៅភាគខាងត្បូង ជាពិសេសនៅរ៉ាហ្វា។
អ៊ីស្រាអែលបន្តការវាយលុករបស់ខ្លួនលើតំបន់ហ្គាហ្សាជាកន្លែងដែលយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 27,947 នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ និង 67,459 នាក់បានរងរបួសចាប់តាំងពីថ្ងៃទី 7 ខែតុលាមក នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន។
អ៊ីស្រាអែលបានវាយលុកតំបន់ហ្កាហ្សាចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស ដែលក្រុង Tel Aviv បាននិយាយថាបានសម្លាប់មនុស្សជិត ១ ២០០នាក់។
ការវាយលុករបស់អ៊ីស្រាអែលបានធ្វើឱ្យប្រជាជន 85% នៃប្រជាជននៅតំបន់ហ្គាហ្សាត្រូវផ្លាស់ទីលំនៅចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ។
ខណៈដែល 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់នេះត្រូវបានខូចខាត ឬបំផ្លាញ៕