(ព្រះសីហនុ)៖ នាវាទេសចរណ៍ ឈ្មោះ SEVEN SEA EXPLORER សញ្ជាតិ MARSHALL ISLAND កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកភ្ញៀវទេសចរជាង៧០០ នាក់ ចូលចតនិងទស្សនានៅខេត្តព្រះសីហនុ។
របាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ ឈ្មោះ SEVEN SEA EXPLORER សញ្ជាតិ MARSHALL ISLAND ដែលមានប្រវែងបណ្តោយ ២២៣.៧៤ ម៉ែត្រ ទទឹង ៣១ម៉ែត្រ ជម្រៅ៧ ម៉ែត្រ ចេញដំណើរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ។
ដើម្បីនាំយកភ្ញៀវទេសចរមកទស្សនា កម្សាន្តតំបន់ទេសចរណ៍ក្នុងខេត្តព្រះសីហនុ ។
នាវាទេសចរណ៍នេះមាននាវិកសរុបចំនួន៥៤៨នាក់ ស្រី ១១១នាក់ មាន ៤៣សញ្ជាតិ និងមានភ្ញៀវទេសចរ សរុបចំនួន ៧២៦នាក់ ស្រី ៣៧៣នាក់ មាន ២៩សញ្ជាតិ (សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺ អាមេរិក ៤៨៣នាក់ កាណាដា៦៦នាក់ និង អង់គ្លេស ៦៥នាក់ ) ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ (ក្នុងខេត្តព្រះសីហនុ ) នាវានេះនឹងចាកចេញទៅវិញ វេលាម៉ោង ១៩.៤០នាទី នៅថ្ងៃ ខែ ឆ្នាំដដែល ឆ្ពោះទៅប្រទេសវៀតណាម៕