លោក គីម ចោទកូរ៉េខាងត្បូងថា រំលោភលើអធិបតេយ្យភាព របស់កូរ៉េខាងជើង!

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងត្បូង កំពុងរំលោភបំពានលើអធិបតេយ្យភាព របស់កូរ៉េខាងជើង ដោយការពង្រាយនាវាចម្បាំង ទៅកាន់ខ្សែបន្ទាត់ព្រំដែនភាគខាងជើង។

លោក​សង្កត់ធ្ងន់ថា សាធារណរដ្ឋ​ដែលជា​អាយ៉ង​អាមេរិក មួយ​នេះ​កំពុង​ព្យាយាម​ការពារ​អ្វីដែល​គេ​ហៅថា​ខ្សែបន្ទាត់​ព្រំដែន​ភាគ​ខាងជើង​ដែល​ប្រឌិត ដែល​មិន​ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​យុត្តិកម្ម​ផ្លូវច្បាប់​ឡើយ​។
ថ្នាក់លើ​ដែនទឹក​របស់​យើង និង​បំពាន​លើ​អធិបតេយ្យភាព​របស់​យើង​ដោយ​ឥត​លាក់លៀម​។
នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​សុ​ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ (KCNA) បាន​ដកស្រង់​សម្តី​លោក គីម​។​

លោក គីម ក៏បាន​ចេញ​បញ្ជា​ដើម្បី​បង្កើន​ការត្រៀមខ្លួន​ប្រយុទ្ធ​នៅ​សមុទ្រ​លឿង ក្បែរ​កោះ Yeonpyeong និង Baengnyeongdo ។
ដែល​តាម​សម្ដី​របស់គាត់ ការបង្ក​ហេតុ​ភាគច្រើន​របស់​កូរ៉េខាងត្បូង​កំពុង​កើតឡើង​នៅ​តំបន់​នោះ​។​

ប្រទេស​កូរ៉េខាងជើង​បានធ្វើ​សមយុទ្ធ​កាំភ្លើង​ធំ​តាម​ឆ្នេរសមុទ្រ​កាលពី​ថ្ងៃទី 5 ខែមករា ដោយបាន​បាញ់​គ្រាប់​ចំនួន 192 គ្រាប់​ទៅកាន់​គោលដៅ​ប្រូ​ក​ស៊ីក្នុង​ដែនទឹក​ក្បែរ​កោះ Yeonpyeong និង Baengnyeong របស់​កូរ៉េខាងត្បូង ប៉ុន្តែ​នៅ​ភាគ​ខាងជើង​នៃ​ខ្សែបន្ទាត់​ព្រំដែន​ភាគ​ខាងជើង​។
ជាការ​ឆ្លើយតប កងកម្លាំងប្រដាប់អាវុធ​កូរ៉េខាងត្បូង​បានធ្វើ​សមយុទ្ធ​ស្រដៀង​គ្នា​នេះ ដោយបាន​បាញ់​ផ្លោង​ប្រមាណ ៤០០​គ្រាប់​។
ទីក្រុង​សេ​អ៊ូ​ល​បាន​កត់សម្គាល់ថា គ្រាប់បែក​កូរ៉េខាងជើង​បាន​ផ្ទុះ​នៅក្នុង​តំបន់​ការពារ​។​

សូមជម្រាបថា​កិច្ចព្រមព្រៀង​បន្ធូរបន្ថយ​ភាព​តានតឹង​អន្តរ​កូរ៉េ​កាលពី​ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2018 បាន​បង្កើត​តំបន់​ការពារ​ដែនសមុទ្រ ដែល​ការបាញ់​ផ្លោង​កាំភ្លើង​ធំ​នៅ​គោលដៅ​ប្រូ​ក​ស៊ី​ត្រូវបាន​ហាមឃាត់​។
នៅក្នុង​ខែវិច្ឆិកា ឆ្នាំ 2023 ទីក្រុង​ព្យុងយ៉ាង​បានប្រកាស​ពី​ការដកខ្លួន​ទាំងស្រុង​ពី​កិច្ចព្រមព្រៀង បន្ទាប់ពី​ទីក្រុង​សេ​អ៊ូ​ល​បាន​ឈប់​គោរព​តាម​បទ​ប្បញ្ញត្តិ​មួយចំនួន​របស់ខ្លួន ។
ដើម្បី​ឆ្លើយតប​ទៅនឹង​ការបាញ់​បង្ហោះ​ផ្កាយរណប​ឈ្លបយកការណ៍​របស់​កូរ៉េខាងជើង​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version