ទីប្រឹក្សាច្បាប់ របស់ប្រធានាធិបតីអ៊ីរ៉ង់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់ នឹងឆ្លើយតបភ្លាមៗ ប្រសិនបើកប៉ាល់របស់ខ្លួន ត្រូវបានរឹបអូស..!។
ក្នុងខែនេះ ក្រសួងយុត្តិធម៌ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសពីការរឹបអូសប្រេងអ៊ីរ៉ង់ជាង 500,000 បារ៉ែល ។
ដើម្បីទប់ស្កាត់ “បណ្តាញហិរញ្ញវត្ថុរបស់ឆ្មាំបដិវត្តន៍” ។
ទីប្រឹក្សាច្បាប់ Mohammad Dehghan បាននិយាយថា ប្រសិនបើកប៉ាល់អ៊ីរ៉ង់ត្រូវបានរឹបអូស យើងនឹងឆ្លើយតបដោយកម្លាំងភ្លាមៗហើយផ្លូវច្បាប់មិនត្រូវបានបិទក្នុងរឿងនេះទេ”។
ដោយបន្ថែមថាគាត់មិនអាចបញ្ជាក់បានថា តើអាជ្ញាធរអាមេរិកបានរឹបអូសនាវាអ៊ីរ៉ង់ឬអត់។
គួរបញ្ជាក់ថា ចាប់តាំងពីចុងឆ្នាំ ២០២៣មក ការដឹកជញ្ជូនរបស់ពិភពលោក បានរងការរំខាននៅឯតំបន់សមុទ្រក្រហម ។
ដោយក្រុមហ៊ូទីក្នុងប្រទេសយេម៉ែន បានកំណត់គោលដៅលើកប៉ាល់ ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ក្នុងន័យបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ជុំវិញសង្រ្គាមនៅតំបន់ហ្គាហ្សា៕