មន្ត្រីអង់គ្លេសនិងអាមេរិក បាននិយាយថា នាវិក២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយមីស៊ីលរបស់ Houthi លើកប៉ាល់ពាណិជ្ជករនៅឈូងសមុទ្រ Aden។
នេះគឺជាអ្នកស្លាប់ដំបូងគេដែលត្រូវបានរាយការណ៍ ចាប់តាំងពីក្រុម Yemeni ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់។
បានចាប់ផ្តើមវាយប្រហារ ប្រឆាំងនឹងការដឹកជញ្ជូនទំនិញនៅក្នុងផ្លូវសមុទ្រ ដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ជុំវិញសង្គ្រាមអ៊ីស្រាអែល លើតំបន់ហ្គាហ្សា។
ក្រុមឧទ្ទាម Houthis បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃពុធ ។
ដែលបានធ្វើឱ្យកប៉ាល់ដែលមានទង់ជាតិ Barbados ដែលជាកម្មសិទ្ធិរបស់ក្រិក ឈ្មោះ True Confidence បានឆាបឆេះនៅចម្ងាយប្រហែល 50 ម៉ាយក្នុងសមុទ្រ (93 គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រនៃកំពង់ផែ Aden របស់ប្រទេសយេម៉ែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X ឆ្លើយតបដោយផ្ទាល់ទៅនឹងការទាមទាររបស់ Houthi ស្ថានទូតរបស់ចក្រភពអង់គ្លេសបានសរសេរថា “យ៉ាងហោចណាស់នាវិកស្លូតត្រង់ 2 នាក់បានស្លាប់។
នេះគឺជាផលវិបាកដ៏ក្រៀមក្រំ ប៉ុន្តែជៀសមិនរួចនៃក្រុម Houthis បានបាញ់កាំជ្រួចដោយមិនប្រុងប្រយ័ត្ននៅឯការដឹកជញ្ជូនអន្តរជាតិ ពួកគេត្រូវតែបញ្ឈប់ជាបន្ទាន់”។
ក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែន បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចម្តងហើយម្តងទៀត ប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ដោយនិយាយថា ពួកគេកំពុងធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន និងប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែល នៅលើតំបន់ហ្គាហ្សាស្ទ្រីប។
ការវាយប្រហាររបស់ពួក Houthi បានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក ។
ដោយបង្ខំឱ្យក្រុមហ៊ុនផ្លាស់ប្តូរទិសដៅទៅកាន់ការធ្វើដំណើរដ៏វែង និងថ្លៃជាងនៅជុំវិញអាហ្វ្រិកខាងត្បូង៕