សារព័ត៌មានTolo បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស 60 នាក់ បានបាត់បង់ជីវិត។
ដោយសារតែសីតុណ្ហភាពត្រជាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលជាង 3សប្តាហ៍កន្លងមកនេះ..!។
យោងតាមលោក Janan Saiq អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ជនរងគ្រោះបានស្លាប់ ដោយសារអាកាសធាតុត្រជាក់ ព្រិលធ្លាក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។
លោកបានបន្ថែមថា មនុស្ស៣៤ នាក់ផ្សេងទៀតបានរងរបួសផងដែរ ខណៈដែលផ្ទះជាង១.៦០០ ត្រូវបានបំផ្លាញ ក្នុងអំឡុងពេលនេះ។
ការធ្លាក់ព្រិលខ្លាំង និងព្យុះព្រិលក៏បានបិទផ្លូវជាច្រើនក្នុងប្រទេសផងដែរ។
លោក Ashraf Haqshenas អ្នកនាំពាក្យក្រសួងសាធារណការ បាននិយាយថា Salaang Pass និងផ្លូវជាច្រើនក្នុងខេត្ត Bamiyan, Ghor, Sar-e Pol, Nuristan និង Farah ត្រូវបានបិទ៕