(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
រោងចក្រសហគ្រាសទាំង១៣ ជាប្រភេទរោង ចក្រកាត់ដេរសំលៀកបំពាក់ ចំនួន១០ រោងចក្រដេរស្បែកជើងចំនួន២ និងរោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប១៕