(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ជា ធារិទ្ធ ស្នងការរងនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧.០៣.២០២៤។
បានធ្វើលិខិតសុំទោសជាសាធារណៈ ចំពោះកំហុសរបស់ខ្លួន ដែលបានពាក់ស្បែកជើង ចូលក្នុងបរិវេណព្រះវិហារ ពេលបំពេញការងារត្រួតពិនិត្យ ទីតាំងត្រៀមសម្ពោធឆ្លងសមិទ្ធផល..!។
ក្នុងនោះលោកឧត្តមសេនីយ៍ត្រី ជា ធារិទ្ធ បានបង្ហាញនូវការសោកស្ដាយជាខ្លាំងចំពោះកំហុសអចេទនារបស់លោក ។
ដោយលោក សូមគោរពសុំខមាទោសដោយស្មោះ ចំពោះ ព្រះសង្ឃគ្រប់អង្គ សម្តេចតេជោ សម្តេចបរវធិបតី ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងសាធារណជនទាំងអស់។
-ការសុំទោសជាសាធារណៈពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ជា ធារិទ្ធ នៅពេលនេះ ។
បន្ទាប់ពីអ្នកលេងបណ្ដាញសង្គម រិៈគន់រឿងលោក ពាក់ស្បែកជើងចូលព្រះវិហារ។
ហើយការរិៈគន់នេះ បានល្បីដល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទើបមានប្រតិកម្មតែម្ដង៕