ទំនាស់ដីធ្លីរ៉ាំរ៉ៃទំហំ១៦ហិកតា នៅស្រុកកំពង់ត្រឡាច ពលរដ្ឋ៤គ្រួសារកំពុងដង្ហើយរកយុត្តិធម៌!

(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋចំនួន០៤គ្រួសារ នៅភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង«កំពុងស្រែកដង្ហើយរកយុត្តិធម៌»។
ក្រោយពួកគាត់ប្ដឹងចូលទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ជិត៤ឆ្នាំហើយ ពាក់ព័ន្ធទំនាស់ដីធ្លីទំហំ ១៦ហិកតា ស្ថិតនៅភូមិប្រវឹកពង ឃុំសែប ស្រុកកំពង់ត្រឡាច”អតីតភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច”មិនទទួលបានដំណោះស្រាយ ដែលអាចទទួលយកបាន…!។
ខណៈដីទំនាស់ជាក់ស្ដែង ភាគីម្ខាងទៀតកំពុងកាន់កាប់..!។
ស្របពេលដែល អាជ្ញាធរផ្អឹបបណ្ដឹងទុកចោល លែងរកខុសត្រូវឱ្យ…!។
ជាហេតុនាំឱ្យដើមបណ្ដឹងសម្ដែងការឈឺចាប់និងស្នើឱ្យ«ដើមរាំង»ជួយផ្សព្វផ្សាយ សម្រាប់ជាព័ត៌មានទៅកាន់ថ្នាក់ដឹកនាំ..!។

-ករណីនេះលោកមេឃុំថ្លែងថា.ភាគីដែលរងបណ្ដឹង បានកាន់កាប់ដីយូរឆ្នាំហើយ.!។

សូមជម្រាបថា វិវាទមួយនេះ-មានភាគីដើមបណ្ដឹងចំនួន៤គ្រួសារ នៅភូមិ-ឃុំខាងលើ….!។
ចំណែកភាគីម្ខាងទៀត ជាខ្មែរឥស្លាមចំនួន១៧គ្រួសារ នៅភូមិប្រវឹកពង ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ទាក់ទិនបញ្ហានេះលោក ជា អេន អាយុ៤៩ឆ្នាំ ជាភាគីដើមបណ្ដឹង បានបញ្ជាក់ប្រាប់«ដើមរាំង»នៅថ្ងៃទី១៩.០៣.២០២៤ថា កាលពីអំឡុងឆ្នាំ២០២១ ពួកខ្លួនចំនួន៤គ្រួសារ។
បានធ្វើពាក្យបណ្ដឹង ប្ដឹងចូលរដ្ឋបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធទំនាស់ដីធ្លីត្រង់ចំណុចខាងលើ.ប៉ុន្តែរាល់បណ្ដឹងរបស់ពួកគាត់ មិនទទួលបានលទ្ធផលនោះឡើយ.!។

បើតាមលោក ជា អេន នៅឆ្នាំ២០២១ ក្រោយដាក់បណ្ដឹងចូលសាលាខេត្ត.អាជ្ញាធរឃុំ ហៅសួរនាំចំនួន១លើក និងគណៈកម្មការខេត្តចុះដោះស្រាយចំនួន១លើកទៀត.!។
ប៉ុន្តែមិនដាច់ស្រេច ហើយក៏គ្មានដំណោះស្រាយរហូតបច្ចប្បន្ន ដែលមានរយៈពេលជាង៣ឆ្នាំហើយ..!។

ក្នុងនោះ ពួកខ្លួនដែលជាដើមបណ្ដឹងតាមសួរនាំ បែរជាអាជ្ញាធរ រុញដាក់គ្នា ពីឃុំទៅស្រុក ពីស្រុកទៅខេត្ត ស្របពេលដែល លោកអភិបាលខេត្ត ទំនាក់ទំនងមិនបាន និងគ្មានការឆ្លើយតប..!។

លោក ជា អេន បញ្ជាក់ទៀតថា ដើមចមដំបូង កាលពីកំឡុងឆ្នាំ១៩៨២ ក្រោយបញ្ចប់របប«ប៉ុលពត»ម្ដាយរបស់លោកឈ្មោះ ជា ឡន និងឈ្មោះ ជា ហ៊ីម រួមនិងក្រុមគ្រួសារ។
បានចូលកាន់កាប់និងអាស្រ័យផលលើដីទំហំ ១៦ហិកតា ត្រង់ខាងលើ.ក្រោមការបែងចែករបបដីពីលោក ក្រូច ឡន អតីតមេភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច។
លុះដល់ឆ្នាំ១៩៨៤ សម័យរដ្ឋកម្ពុជា ឈ្មោះ ជា ឡន និងឈ្មោះ ជា ហ៊ីម បានស្នើសុំធ្វើលិខិតកាន់កាប់ត្រឹមត្រូវ..!។

មិនដូច្នេះអី រហូតដល់ឆ្នាំ១៩៨៥ រដ្ឋអំណាចសម័យនោះ បានកំណត់ដែនរដ្ឋបាលជាថ្មី.ដោយកាត់ឆ្វៀលដីត្រង់ចំណុចខាងលើពី”ភូមិទឹកល្អក់”បញ្ចូលក្នុងដែនរដ្ឋបាល”ភូមិប្រវឹកពង”។
-កាលនោះលោក សុខ សៀ មេឃុំសែប លោក ថ្លាង ខេង កសិកម្មឃុំ រួមនិងលោក ភួង ទេី មេភូមិប្រវឹកពង..!។
ក៏បានយកដីរបស់ពួកគាត់១ផ្នែកធំ ដែលកំពុងគ្រប់គ្រង ទៅអង្កន់បែងចែក ឱ្យបងប្អូនខ្មែរឥស្លាមចំនួន១៧គ្រួសារ ។
ខណៈដែលអ្នកទាំង១៧គ្រួសារនោះ ផ្លាស់ទីលំនៅ ចេញពីភូមិក្បាលថ្នល់ ឃុំសែប.មកស្នាក់នៅទីតាំងដីត្រង់ចំណុចខាងលើ..!។

ជាហេតុនាំឱ្យ ផ្ទៃដីរបស់ពួកគាត់ប្រវែង៨០០ម៉ែត្រ គុណនឹង២០០ម៉ែត្រ ស្មើ១៦០.០០០ម៉ែត្រក្រឡា ។
រួមមកនៅត្រឹម១៤៦ម៉ែត្រ គុណនឹង៦២ម៉ែត្រស្មើ ៩.០៥២ម៉ែត្រក្រឡាប៉ុណ្ណោះ..បង្កជាទំនាស់រ៉ាំរ៉ៃ រវាងពួកខ្លួននិង ខ្មែរឥស្លាមចំនួន១៧គ្រួសារ….!។

ក្រោយកើតមានវិវាទបែបនេះ ក្រុមគ្រួសារលោក ជា អេន បានប្ដឹងតវ៉ាជាបន្តបន្ទាប់..!។
ដោយផ្អែកថា ដីនោះជាដីរបស់ពួកខ្លួន និងមានឯកសារកាន់កាប់ត្រឹមត្រូវ តាំងពីពុំទាន់ប្ដូរ ដែនរដ្ឋបាលភូមិ ម្ល៉េះ.! ។
ប៉ុន្តែរាល់បណ្ដឹងរបស់ពួកគាត់ មិនទទួលបានលទ្ធផលឡើយ ហើយអ្វីដែលធ្វើឱ្យពួកគាត់ កាន់តែអស់សង្ឃឹមថែមមួយកម្រិតទៀតនោះ ។
គឺនៅឆ្នាំ២០២១ ពួកខ្លួនបានប្ដឹងទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីឱ្យជួយរកដំណោះស្រាយឱ្យ..ស្រាប់តែអាជ្ញាធរពាក់ព័ន្ធ មិនអើពើស្ងាត់សូន្យឈឹង ដូចចោរលួចសេះ!។

ជាក់ស្ដែង រដ្ឋបាលខេត្តកំពង់ឆ្នាំង គ្រាន់តែបង្កើត គណៈកម្មការចុះដោះស្រាយ ឱ្យតែល្អមើលប៉ុណ្ណោះ.!។
ពោលគឺ អាជ្ញាធរឃុំសែប ហៅពួកគាត់សួរនាំម្ដង និងគណៈកម្មការខេត្ត ចុះសម្របសម្រួលម្ដង មិនដាច់ស្រេច ក៏ទៅវិញអស់ គ្មានការស្រាវជ្រាវ និងគ្មានដំណោះស្រាយរហូតបច្ចុប្បន្ន..!។

ប្រភពដដែលបន្តថា ក្រោយពុំមានដំណោះស្រាយបែបនេះ រូបគាត់បានទាក់ទងសួរនាំ បែរជាមន្ត្រីជំនាញនិងអាជ្ញាធរ រុញដាក់គ្នានិងលែងឆ្លើយតប….!។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើ«ដើមរាំង»មិនអាចសុំការបកស្រាយពីបងប្អូនខ្មែរឥស្លាមទាំង១៧គ្រួសារបានទេ!។
-ប៉ុន្តែលោក ហោ សារិទ្ធ មេឃុំសែប បានថ្លែងប្រាប់«ដើមរាំង»នៅថ្ងៃទី១៩.០៣.២០២៤ថា ពាក់ព័ន្ធទំនាស់ខាងលើ ដំណោះស្រាយនិងចំណាត់ការ គឺនៅលើគណៈកម្មការខេត្ត.! ។
ក្នុងនោះលោកមេឃុំ ក៏បានថ្លែងថា ភាគីបងប្អូនខ្មែរឥស្លាម កាន់កាប់យូរហើយ មិនមែនទើបនឹងកាន់កាប់នោះទេ.!។

-រីឯលោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច មិនបកស្រាយឡើយ ដោយគ្រាន់តែឮប្រាប់ថា សារព័ត៌មាន លោកថា ជាប់រវល់ រួចក៏ចុចបិទទូរស័ព្ទ!។

-ចំណែកលោក វ៉ាន់ ប៊ុនថាត អតីតនាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ឆ្នាំង។
បានថ្លែងថា.រូបលោកបានផ្លាស់ប្ដូរតួនាទីយូរហើយ ហេតុនេះរាល់
ចំណាត់ការដោះស្រាយ គឺលោកពុំបានដឹងទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version