អាជ្ញាធរស្រុកបូទុមសាគរ អនុវត្តវិធានការក្តៅលើម្ចាស់គោ.ក្របី ដែលលែងឱ្យដើរតាមផ្លូវសាធារណៈ!

(កោះកុង)៖ អាជ្ញាធរឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ចាប់ផ្តើមអនុវត្តវិធានការក្តៅ លើម្ចាស់(គោក្របី)។
ក្រោយមានសកម្មភាព លែងសត្វចិញ្ចឹម(គោ ក្របី)ដដែលៗ ឱ្យដើរតាមផ្លូវសាធារណៈ ។
ពីសំណាក់ពលរដ្ឋ ដោយមិនខ្វល់ពីសេចក្តីជូនដំណឹង របស់អាជ្ញាធរស្រុកបូទុមសាគរ កាលពីកន្លងមក..!។
ជាក់ស្តែងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោក អ៊ិក កួន មេឃុំថ្មស បានដឹកនាំ សមាជិក ក្រុមប្រឹក្សាឃុំ សហការជាមួយកម្លាំងសមត្ថកិច្ច រួមទាំងប្រជាការពារ ។
ចុះធ្វើការប្រមូលសត្វពាហនៈ(គោក្របី) គ្មានសណ្តាប់ធ្នាប់ ដើរពាសវាលពាសកាល តាមផ្លូវសាធារណៈ ។
ដែលជាហេតុធ្វើអោយបាត់បង់នូវសោភ័ណ្ឌភាព និងបង្ករជាគ្រោះថ្នាក់នានាទៅដល់មនុស្សទូទៅ ពិសេសអ្នកបើកបរនៅតាមដងផ្លូវ ។

កន្លងមក រដ្ឋបាលឃុំ ធ្លាប់បានធ្វើកិច្ចសន្យា ជាមួយម្ចាស់ចិញ្ចឹមសត្វពាហនៈតាមបណ្តាភូមិទាំង៥ និងបានណែនាំដល់ម្ចាស់សត្វគោ ក្របី ទាំងនោះ ។
ទុកដាក់សត្វចិញ្ចឹមរបស់ខ្លួនអោយបានត្រឹមត្រូវ ព្រមទាំងចែកសេចក្តីជូនដំណឹងលេខ ០៣៥/២៣ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលស្រុកបូទុមសាគរ ស្តីពី ការហាមឃាត់ ការព្រលែងសត្វពាហនៈ(គោ ក្របី ពពែ) អោយដើរ ពាសវាលពាសកាល នៅតាមដងផ្លូវសាធារណៈនិងទីប្រជុំជន ដល់ម្ចាស់គោ ក្របី នៅដើមខែមីនា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ រួចហើយ ។
ប៉ុន្តែម្ចាស់ចិញ្ចឹមសត្វពាហនៈ មួយចំនួននៅតែមិនព្រមអនុវត្តតាម ទើបអាជ្ញាធរ សម្រេចដើរប្រមូលសត្វពាហនៈណា ដែលដើរតាមដងផ្លូវ ដោយមិនមានចំណង ឬមានម្ចាស់នៅឃ្វាល ។

បច្ចុប្បន្ន រដ្ឋបាលឃុំ សូមរក្សាទុកគោ ចំនួន ១ក្បាល ដែលចាប់បានខាងលើ នៅក្នុងសាលាឃុំសិន ។
ដើម្បីរង់ចាំម្ចាស់គោមកធ្វេីការសម្របសម្រួល និងធ្វេីកិច្ចសន្យាជាសាធារណៈ យកគោត្រលប់ទៅវិញ។

អាស្រ័យហេតុនេះ សូមបងប្អូនដែលជាម្ចាស់គោខាងលេីបានឃេីញហេីយ សូមមេត្តារួសរាន់ មកធ្វើកិច្ចសន្យា និង
ទទួលការផាកពិន័យទៅតាមច្បាប់កំណត់។
សូមបងប្អូនដែលរស់នៅក្នុងមូលដ្ឋានឃុំថ្មស សូមចូលរួមចែករំលែកព័ត៌មានខាងលេី អោយដល់ម្ចាស់សត្វគោខាងលេី និង ម្ចាស់សត្វចញ្ចឹមដទៃទៀត បានជ្រាបជាដំណឹង និងសូមថ្លែងអំណរគុណ ដល់ម្ចាស់ចិញ្ចឹមសត្វពាហនៈមួចំនួន ។
ដែលបានខតខំក្នុងកិច្ចសហការនេះ អោយមានប្រសិទ្ធិភាពកាន់ តែប្រសើរជាងនេះ ។

សូមបញ្ជាក់ថា កន្លងមកសត្វពាហនៈ (គោ ក្របី ពពែ.)ដែលដើរពាសវាលពាសកាលនៅលើដងផ្លូវសាធារណៈ ។
បានបង្ករគ្រោះថ្នាក់ បណ្ដាលឱ្យអោយមនុស្សរងរបួស និងបាត់បង់អាយុជីវិតជាច្រើននាក់មកហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version