ក្រសួងសុខភាពរបស់ដែនដីបាននិយាយ កាលពីថ្ងៃសៅរ៍ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន៧២នាក់ទៀត ត្រូវបានសម្លាប់ និង១១៤នាក់ផ្សេងទៀតបានរងរបួស ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ។
ខណៈដែលអ៊ីស្រាអែល នៅតែបន្តការវាយលុក លើតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ។
សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា “ការកាន់កាប់របស់អ៊ីស្រាអែល បានប្រព្រឹត្តការសម្លាប់រង្គាល លើគ្រួសារ នៅតំបន់ហ្គាហ្សាស្ទ្រីប ។
មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។
អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ដោយបំពានលើការសម្រេចបណ្ដោះអាសន្ន របស់តុលាការយុត្តិធម៌អន្តរជាតិ។ អ៊ីស្រាអែលបន្តការវាយលុករបស់ខ្លួនលើតំបន់ Gaza Strip ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣២.១៤២ នាក់ត្រូវបានសម្លាប់ ភាគច្រើនជាស្ត្រី និងកុមារ និង ៧៤.៤១២នាក់បានរងរបួស ចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន៕