Update៖ លោកពូទីនថា អ៊ុយ​ក្រែន ជាប់​ពាក់ព័ន្ធ ក្នុងការបាញ់ប្រហារនៅកន្លែងប្រគុំតន្ត្រី!

ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទថា អ៊ុយ​ក្រែ​ន មានជាប់ពាក់ព័ន្ធ នឹង​អំពើ​ភេរវកម្ម នៅក្បែរ​ទីក្រុង​ម៉ូស្គូ​..!។​
ប្រធានាធិបតី​រុស្ស៊ី បាន​កត់សម្គាល់ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច កំពុង​ព្យាយាម​បិទបាំង ដោយ​ថា​អ៊ុយ​ក្រែ​ន មិនមាន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម​នោះទេ ។
ហើយ​ថា​ភាគី ដែល​ទទួលខុសត្រូវ​គឺ​រដ្ឋ​អ៊ីស្លាម (IS ដែល​ពីមុន​ជា ISIS)។​
ប៉ុន្តែ​យើង​ដឹងថា​នរណា​ជា​អ្នកធ្វើ​ការវាយប្រហារ តែ​យើង​ក៏​ចង់ដឹងថា​អ្នកណា​បញ្ជា​វា​..!។​

បច្ចុប្បន្ននេះ​សមត្ថកិច្ច​រុស្ស៊ី កំពុង​ស្រាវជ្រាវ រក​ជនដៃដល់​ដែល​ត្រូវបាន​ចាប់ខ្លួន និង​នាំខ្លួន​ទៅកាន់​ចៅក្រម ។

លោកពូ​ទីន បាន​និយាយថា ការស៊ើបអង្កេត​ត្រូវតែ ប្រកបដោយ​វិជ្ជាជីវៈ ដោយ​មិន​លំអៀង​ផ្នែក​នយោបាយ​ណាមួយ​នោះឡើយ​។​

គួរជម្រាបថា មនុស្ស​ជាង១៤០ នាក់​ត្រូវបាន​សម្លាប់ នៅឯ​កន្លែង​ប្រគុំ​តន្ត្រី​នៅ​ភាគ​ពាយព្យ​នៃ​ទីក្រុង​មូ​ស្គូ កាលពី​ល្ងាច​ថ្ងៃ​សុក្រ ។
នៅពេលដែល​បុរស​ប្រដាប់អាវុធ​ជាច្រើន​នាក់​បានចាប់ផ្តើម​បាញ់​ចូលទៅក្នុង​ហ្វូងមនុស្ស ហើយ​បាន​ដុតបំផ្លាញ​សាល​ប្រគំ​តន្ត្រី​។
ក្រុម​ភេរវ​ករ​ដែល​ហៅ​ខ្លួនឯង​ថា​រដ្ឋ​អ៊ីស្លាម Khorasan (ISIS-K) បានប្រកាស​ទទួលខុស​ត្រូវ​ចំពោះ​សោកនាដកម្ម​នោះ​។​

សេវា​សន្តិសុខ​រុស្ស៊ី បាន​ឃាត់ខ្លួន​ជនល្មើស​ចំនួន​៧នាក់ ដែល​កំពុង​បើករថយន្ត​ឆ្ពោះទៅ​ប្រទេស​អ៊ុយ​ក្រែ​ន។
ក៏ដូចជា​អ្នកសមគំនិត ដែល​គេ​សង្ស័យ​ចំនួន​បួន​នាក់​ថែមទៀត​។ បុរស​ទាំងនោះ​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ថា ជា​ជនជាតិ​តា​ហ្ស៊ី​ក។​

លោក ពូ​ទីន បាន​កត់សម្គាល់ថា ការពិត​ពួក​ភេរវ​ករ កំពុងធ្វើដំណើ​រ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ជា​សំណួរ​ដែល​ត្រូវការ​ចម្លើយ​។
លោក​សួរថា តើ​អ្នកណាខ្លះ​កំពុង​រង់ចាំ​ពួកគេ​នៅ​ទីនោះ​? វា​ច្បាស់​ណាស់​ថា អ្នក​ដែល​គាំទ្រ​របប Kiev មិន​ចង់​ធ្វើជា​អ្នកសមគំនិត និង​ជា​អ្នក​ឧបត្ថម្ភ​ភេរវកម្ម​ទេ​។
ប៉ុន្តែ​សំណួរ​ជាច្រើន​នៅតែមាន​។​

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​បាន​ទទូច​ភ្លាមៗ​ថា អ៊ុយ​ក្រែ​ន​មិនមាន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នោះទេ ហើយ​ថា IS ដែលជា​ក្រុម​ស្រមោល​ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា ប្រតិបត្តិការ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​អាស៊ី​កណ្តាល គឺជា​ពិរុទ្ធជន​តែមួយគត់​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version