(ភ្នំពេញ)៖ ជុំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងអ្នកសារប័ត៌មាន លើកទី០៦ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រទី៣ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។
-នេះបើយោងតាម លិខិតជូនដំណឹងរបស់ នាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៅថ្ងៃទី២៦.០៣.២០២៤។
នាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ បានលើកឡើងយ៉ាងដូច្នេះថា«យោងលិខិតលេខ១០៨៧ សជណ.ពប ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីរាជរដ្ឋាភិបាលឯកភាពឱ្យក្រសួងព័ត៌មានរៀបចំពិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៦ ឆ្នាំ២០២៤ នៅថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានសូមជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយដែលបានចុះបញ្ជីនៅក្រសួង ព័ត៌មានទាំងអស់ ដែលមានបំណងចូលរួមពិធីខាងលើ សូមចាត់តាំងតំណាង ១ រូប ដើម្បីទំនាក់ទំនងជាមួយ មន្ត្រីទទួលបន្ទុកតាមផ្នែក អំពីការចុះឈ្មោះចូលរួមពិធីខាងលើដូចមានរាយនាមខាងក្រោម៖
១. កាសែត ទស្សនាវដ្ដី និងព្រឹត្តិបត្រ.លោក សំ វិបុល
096 999 9479
លោកស្រី ហ៊ត ចាន់ទី 099 863 525។
២.វិទ្យុ ទូរទស្សន៍ និងទូរទស្សន៍ខ្សែកាប លោក ស៊ុន ចក្រី 098 216 588។
លោក សូត លន់.016 666 411។
៣.គេហទំព័រ ទីភ្នាក់ងារសារព័ត៌មាន និងសមាគម.លោក ឌី វឌ្ឍនា
015 898 338។
លោក សឿន សុភ័ក្រ.016 201 980។
កញ្ញា ចន្ទី ពុទ្ធារី.017 493 520។
៤.គ្រឹះស្ថានបោះពុម្ពផ្សាយ និងរោងពុម្ព.លោក គ្រីម សេងគ្រី 077 823 366។
ការចុះឈ្មោះនឹងបើកដំណើរការចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ បញ្ជាក់៖ អគ្គនាយកដ្ឋានមិនទទួលខុសត្រូវចំពោះអង្គភាពព័ត៌មាន ឬអ្នកសារព័ត៌មានដែលមិនបានចុះ ឈ្មោះតាមកាលបរិច្ឆេទកំណត់ឡើយ»៕