ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍បានស្នើដល់អ៊ីស្រាអែល និងអ៊ីរ៉ង់ឱ្យមានការអត់ធ្មត់។
បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើបេសកកម្មការទូតអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរីកាលពីដើមខែនេះ បង្កជាជម្លោះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងមូស្គូថា “ឥឡូវនេះវាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សគ្រប់គ្នាក្នុងការរក្សាការអត់ធ្មត់ ។
ដើម្បីជៀសវាងនូវអស្ថិរភាពពេញលេញនៃស្ថានភាព នៅក្នុងតំបន់ ដែលវាមិនមែនជាឧទាហរណ៍នៃស្ថិរភាព និងការព្យាករណ៍” ។
អ្នកនាំពាក្យរូបនេះបានរំលឹកថា រុស្ស៊ី បានថ្កោលទោស ការវាយប្រហាររបស់អ៊ីស្រាអែល ។
ទៅលើបេសកកម្មការទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស ប្រទេសស៊ីរី ដែលបានបណ្តាលឲ្យមនុស្ស ១៣នាក់ស្លាប់។
លោក Peskov បានសង្កត់ធ្ងន់ថា “នេះគឺជាការរំលោភលើគោលការណ៍ទាំងអស់នៃច្បាប់អន្តរជាតិ”ដោយកត់សម្គាល់ថា ទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែល មិនបានស្នើសុំជំនួយពីទីក្រុងម៉ូស្គូ ដើម្បីបន្ធូរបន្ថយភាពតានតឹងនោះទេ។
ងាកទៅចេតនា របស់ប្រទេសស្វ៊ីស ក្នុងការរៀបចំសន្និសីទសន្តិភាពស្តីពីអ៊ុយក្រែន ។
អ្នកនាំពាក្យរូបនេះបាននិយាយថាការចរចាណាមួយស្តីពី អ៊ុយក្រែនដោយគ្មានការចូលរួមពីរុស្ស៊ី គឺគ្មានន័យអ្វីឡើយ។
លោកបានរំឭកថា ពីរឆ្នាំបានកន្លងផុតទៅហើយចាប់តាំងពីកិច្ចចរចារុស្ស៊ី-អ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល ដោយលោកបាននិយាយថា៖«ក្នុងរយៈពេលពីរឆ្នាំស្ថានភាពបានផ្លាស់ប្តូរ។
មិនបានយករឿងនេះមកពិចារណាក្នុងកិច្ចពិភាក្សាណាមួយ»។
លោក Peskov ក៏បានរិះគន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ផងដែរដែលបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយក្រុមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអាល្លឺម៉ង់ Axel Springer ថាហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី រួមទាំងស្ពានតភ្ជាប់ឧបទ្វីប Crimean ជាមួយផ្នែកដីគោកនៃប្រទេសនេះ គឺជា “គោលដៅអាទិភាព” របស់ទីក្រុង Kyiv ។
អ្នកនាំពាក្យវិមានក្រឹមឡាំងបានគូសបញ្ជាក់ថា សេចក្តីថ្លែងការណ៍បែបនេះបង្ហាញថា រុស្ស៊ីពិតជាត្រឹមត្រូវនៅពេលចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួននៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ 2022៕