(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានត្រៀមរួចរាល់នូវ៖ កម្លាំងនគរបាលពន្លត់អគ្គីភ័យជាង ១ពាន់នាក់ រថយន្តពន្លត់អគ្គីភ័យជិត ៤០០គ្រឿង និងសម្ភារផ្សេងៗទៀត ដើម្បីបង្ការគ្រោះអគ្គីភ័យដែលអាចកើតឡើងជាយថាហេតុ។
-នេះបើតាមការបញ្ជាពីលោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែមេសា។
លោកបន្តថា បើទោះបីអគ្គស្នងការដ្ឋានគរបាលជាតិ បានត្រៀមលក្ខណៈបង្ការអគ្គីភ័យ រួចរាល់ហើយក្តី ក៏ចាំបាច់ត្រូវមានការចូលរួមពីប្រពលរដ្ឋទើបការបង្ការអគ្គិភ័យទទួលប្រសិទ្ធភាព៕